សេចក្ដីប្រកាសព័ត៌មាន

Admin
23 Apr 2026 04:38
130

សេចក្ដីប្រកាសព័ត៌មាន

កាលបរិច្ឆេទ៖ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦

ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ

ខេមបូឌានព្រីមៀរលីគ និង ហ្គ្រេប ខេមបូឌា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើនការចូលរួមរបស់អ្នកគាំទ្រ លើកកម្ពស់បទពិសោធន៍ថ្ងៃប្រកួត ទិញទំនិញនិងសេវាកម្មផ្សេងៗ


ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីការចូលរួមភាពជាដៃគូសហការ ជាមួយក្រុមហ៊ុន ហ្គ្រេប ខេមបូឌា តាមរយៈសេវាកម្ម  ហ្គ្រេបម៉ាត។ ក្នុងឱកាសនេះ ភាគីទាំងពីរបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីពង្រឹងកិច្ចសហការ និងគាំទ្រការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា។

ពិធីនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅការិយាល័យរបស់ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ ដោយមានការចូលរួមពី លោក Koo Ja Hyeon អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគនិងតំណាងពីក្រុមហ៊ុន ហ្គ្រេប ខេមបូឌា។

គោលបំណងសំខាន់ៗនៃកិច្ចសហការនេះ គឺដើម្បីបង្កើនចំនួនអ្នកគាំទ្រចូលរួមទស្សនាការប្រកួតនៅកីឡដ្ឋានផ្ទាល់ និងលើកកម្ពស់បទពិសោធន៍អ្នកគាំទ្រ ក្នុងការចូលរួមគាំទ្រការប្រកួតរបស់លីគ។ ព្រមទាំងបង្កើនភាពងាយស្រួលដើម្បីទស្សនាការប្រកួត និងការទិញផលិតផល វត្ថុអនុសស្សារវីយ៍ និងទំនិញផ្សេងៗរបស់ខេមបូឌានព្រីមៀរលីគផងដែរ។

ខេមបូឌានព្រីមៀរលីគ គឺជាលីគបាល់ទាត់អាជីពកម្រិតខ្ពស់នៅប្រទេសកម្ពុជា ដែលមានបេសកកម្មក្នុងការអភិវឌ្ឍគុណភាពការប្រកួត និងលើកកម្ពស់ស្ដង់ដារបាល់ទាត់ទូទាំងប្រទេស។ លីគក៏ផ្តោតលើការអភិវឌ្ឍទេពកោសល្យកីឡាករក្នុងស្រុក និងការពង្រឹងការចូលរួមរបស់អ្នកគាំទ្រផងដែរ។

ចំណែកឯ ហ្គ្រេប គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយនៅក្នុងតំបន់ ដែលផ្តល់សេវាកម្មដឹកជញ្ជូន ម្ហូបអាហារ និងការទូទាត់តាមឌីជីថល។ តាមរយៈសេវាកម្ម ហ្គ្រេបម៉ាត ផ្តល់ជូនសេវាកម្មដឹកជញ្ជូនគ្រឿងទេស និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដោយមានភាពងាយស្រួល និងរហ័សសម្រាប់អ្នកប្រើប្រាស់។

ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និង ហ្គ្រេប ខេមបូឌា មានជំនឿយ៉ាងមុតមាំថា ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា កិច្ចសហការនេះនឹងរួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយអំពីលីគបាល់ទាត់កម្ពុជា ក្លិប និងកីឡាករ ឱ្យកាន់តែទូលំទូលាយ។ ព្រមទាំងផ្ដល់ភាពងាយស្រួលដល់អ្នកគាំទ្រ ក្នុងការទិញវត្ថុអនុស្សាវរីយ៍ ទំនិញ និងប្រើប្រាស់សេវាកម្មពីភាគីទាំងពីរ។ លើសពីនេះទៀត កិច្ចសហការនេះនឹងជំរុញការចូលរួមពីសាធារណៈជនទាំងក្នុង និងក្រៅប្រទេស ហើយបង្កើតបទពិសោធន៍ថ្មីៗសម្រាប់អ្នកគាំទ្រ តាមរយៈការរួមបញ្ចូលរវាងការទស្សនាបាល់ទាត់ និងសេវាកម្មរបស់ ហ្គ្រេបម៉ាត៕

 

PRESS RELEASE

Admin
23 Apr 2026 04:38
130

Press Release

Date: Friday, April 24, 2026

The Cambodian Premier League

The Cambodian Premier League and Grab Cambodia have signed a Memorandum of Understanding to enhance fan engagement and attendance, improve the matchday experience, and access merchandise and services​

The Cambodian Premier League is pleased to announce a new partnership with Grab Cambodia through its GrabMart service. As part of this collaboration, both parties have organized a signing ceremony for a Memorandum of Understanding (MOU) to strengthen cooperation and support the development of football in Cambodia.

The ceremony has took place on Friday April 24, 2026, at the Cambodian Premier League office, with the presence of Mr. Koo Ja Hyeon, General Manager of the Cambodian Premier League, along with representatives from Grab Cambodia.

The main objectives of this partnership is to increase the number of fans attending matches at stadiums and to enhance the overall fan experience in supporting league competitions. In addition, it aims to improve convenience for fans in watching matches and purchasing products, souvenirs, services, and other merchandise.

The Cambodian Premier League is the top-tier professional football league in Cambodia, with a mission to improve the quality of competition and elevate football standards nationwide. The league also focuses on developing local player talent and strengthening fan engagement.

Grab is a leading technology company in the region, providing services in transportation, food delivery, and digital payments. Through GrabMart, the company offers convenient and fast delivery of groceries and everyday essentials to users.

The Cambodian Premier League and Grab Cambodia firmly believe that, in the context of rapid technological advancement, this partnership will contribute to promoting Cambodian football, its clubs, and players to a wider audience. It will also provide greater convenience for fans to purchase souvenirs and merchandise and access services from both parties. Furthermore, this collaboration is expected to encourage participation from both local and international audiences while creating new experiences for fans through the integration of football entertainment and GrabMart services.