ការប្រជែងពាន Top Scorer កំពុងក្តៅឡើងខ្លាំង មុនចូលសប្ដាហ៍ទី ២៩ ចុងសប្ដាហ៍នេះ
ការប្រជែងពានរង្វាន់ Top Scorer នៅក្នុង ខេមបូឌានព្រីមៀរលីគ សប្ដាហ៍ទី ២៩ កំពុងក្តៅគគុកឡើងរាល់សប្ដាហ៍ ខណៈកីឡាករលេខ១ ដល់លេខ៣ កំពុងបង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើល និងប្រជែងគ្នាយ៉ាងតឹងរ៉ឹង។

លេខ១ – Peprah Kwame មកពី ក្លិបព្រះខ័នរាជស្វាយរៀង ខ្សែប្រយុទ្ធជម្រើសមុខសំខាន់នេះ កំពុងនាំមុខតារាងដោយមាន 20 គ្រាប់ ជាមួយនឹងល្បឿន និងការបញ្ចប់ឱកាសដ៏មុតស្រួច គេនៅតែជាអ្នកនាំ មុខតារាងអ្នកសុតបញ្ចូលទីច្រើនជាងគេ។
លេខ២ – Kurita Mark Adjei មកពីក្លឹបអង្គរថាយហ្គឺរ
គួរឱ្យភ្ញាក់ផ្អើលណាស់ ដែលរូបគាត់ជាខ្សែការពារ តែអាចរកបានដល់ 18 គ្រាប់បាល់។ នេះបង្ហាញថាគាត់មិនត្រឹមតែការពារល្អទេ ប៉ុន្តែអាចគំរាមកំហែងគ្រាប់បាល់ពីស្ថានភាព set-piece បានយ៉ាងល្អ។
លេខ៣ – De Souza Monteiro Patrick Robson មកពី ក្លិបព្រះខ័នរាជស្វាយរៀង
ជាខ្សែប្រយុទ្ធមួយរូបទៀតពីក្រុម ស្វាយរៀង ដែលរកបាន 15 គ្រាប់បាល់ ហើយកំពុងតាមពីក្រោយយ៉ាងប្រកៀកប្រកិត ហើយគាត់នៅតែមានឱកាសឡើងលើ បើបន្តទម្រង់លេងល្អនៅសប្ដាហ៍បន្ទាប់។

ការមានកីឡាករ ពីក្រុមតែមួយ (ព្រះខ័នរាជស្វាយរៀង) នៅក្នុង Top 3 បង្ហាញពីកម្លាំងប្រយុទ្ធដ៏ខ្លាំងរបស់ពួកគេ។ ទោះជាយ៉ាងណា Kurita Mark Adjei កំពុងក្លាយជាអ្នកប្រកួតប្រជែងដ៏គួរឱ្យខ្លាច ដែលអាចបំបែកស្ថានភាពនេះបានគ្រប់ពេល។

ចុងសប្ដាហ៍នេះ នឹងកាន់តែសំខាន់! តើ Peprah អាចរក្សាតំណែងបានទេ ឬមានការប្រែប្រួល? កុំភ្លេចតាមដានការប្រកួតទាំងអស់ នៃខេមបូឌានព្រីមៀរលីគ នៅលើគេហទំព័រ CPL Plus ដើម្បីដឹងថា តើអ្នកណានឹងក្លាយជា Top Scorer រដូវកាលនេះ!
The competition to get to the top scorer of the Cambodian Premier League week 29 is completely intense, while the first to third players are now showing strong performance for almost the whole season.

Number 1 – Peprah Kwame from Preah Khan Reach Svay Rieng FC. The key striker is currently leading the top scorer standings with 20 goals. With his speed and sharp finishing ability, he remains the league’s top goal scorer.
Number 2 – Kurita Mark Adjei, player of Angkor Tiger FC; it is very impressive that he has scored 18 goals despite being a defender. This shows that he is not only strong in defense but also a major threat in set-piece situations.
Number 3 – De Souza Monteiro Patrick Robson from Preah Khan Reach Svay Rieng FC. Another striker from Svay Rieng, he has scored 15 goals and is closely chasing the top spot. He still has a strong chance to move higher in the standings if he continues his good form in the coming weeks.

Having two players from the same club (Preah Khan Reach Svay Rieng FC) in the Top 3 highlights the team’s strong attacking power. However, Kurita Mark Adjei is becoming a serious competitor who could change the situation at any moment.

This weekend will be even more important! Can Peprah keep his position at the top, or will there be a change in the standings? Don’t forget to follow all Cambodian Premier League matches on the CPL Plus website to find out who will become the top scorer of the season.

