ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ ប្រដេញគ្នាដណ្ដើមលេខ២ ខណៈនៅសល់តែ ៣ ប្រកួតចុងក្រោយ

Admin
27 Apr 2026 03:36
97

ការប្រកួតក្នុងលីគកំពូលកម្ពុជា កំពុងឈានដល់វគ្គសម្រេចចុងក្រោយយ៉ាងតានតឹង រវាង ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ ដែលកំពុងប្រដេញគ្នាដណ្ដើមតំណែងលេខ២ ជាមួយនឹងការប្រកួតនៅសល់ត្រឹមតែ ៣ ប្រកួតប៉ុណ្ណោះ នេះជាពេលវេលាដែលក្រុមទាំងពីរមិនអាចមានធ្វេសប្រហែសឡើយ។

បច្ចុប្បន្ន ភ្នំពេញក្រោន កំពុងកាន់កាប់លេខ២ មាន 50 ពិន្ទុ ខណៈដែល អង្គរថាយហ្គឺរ តាមពីក្រោយជិតៗ មាន 47 ពិន្ទុ ចន្លោះត្រឹមតែ ៣ ពិន្ទុប៉ុណ្ណោះ បានធ្វើឲ្យការប្រកួតប្រជែងនេះក្លាយជាការប្រកួតដែលអាចផ្លាស់់ប្ដូរលទ្ធផលបានគ្រប់ពេល។

លទ្ធផលថ្មីៗបានបង្ហាញពីភាពផ្លាស់ប្តូរដ៏គួរឲ្យចាប់អារម្មណ៍ ភ្នំពេញក្រោន ទើបតែបរាជ័យ 1-0 ក្រោមស្នាដៃ អឹមអូអាយ កំពង់ដេវ៉ា ដែលធ្វើឲ្យពួកគេបាត់បង់ឱកាសបង្កើនពិន្ទុ ផ្ទុយទៅវិញ អង្គរថាយហ្គឺរ បន្តការឡើងទម្រង់យ៉ាងល្អ ដោយទទួលបានជ័យជម្នះ 2-0 លើ បឹងកេត នៅក្នុងដីខ្លួនឯង ។

ជាមួយនឹងលទ្ធផលនេះ អង្គរថាយហ្គឺរ កំពុងមានទំនុកចិត្តខ្ពស់ និងកម្លាំងចិត្ត ដ៏ខ្លាំងខ្លា ខណៈភ្នំពេញក្រោន ត្រូវតែត្រលប់មករកទម្រង់ល្អវិញឲ្យបានឆាប់បំផុត ប្រសិនបើមិនចង់បាត់បង់ទីតាំងលេខ២។

៣ ប្រកួតចុងក្រោយ នឹងក្លាយជាការប្រកួតដែលសម្រេចជោគវាសនារបស់ក្រុមទាំងពីរ។ ភ្នំពេញក្រោន ត្រូវការជ័យជម្នះដើម្បីរក្សាចំណាត់ថ្នាក់លេខ២ ខណៈដែល អង្គរថាយហ្គឺរ ត្រូវតែបន្តឈ្នះ និងរង់ចាំឱកាសពីការបាត់ពិន្ទុរបស់គូប្រជែង។ ខាងក្រោមនេះជា ៣ប្រកួតចុងក្រោយរបស់ក្រុមទាំង២
+ អង្គរថាយហ្គឺរ
០៣ ឧសភា ២០២៦ ជួបជាមួយ ព្រះខ័នរាជស្វាយរៀង  
១០ ឧសភា ២០២៦ ជួបជាមួយ អឹមអូអាយ កំពង់ដេវ៉ា 
១៧ ឧសភា ២០២៦ ជួបជាមួយ ណាហ្គាវើលដ៏


+ ភ្នំពេញក្រោន
០៣ ឧសភា ២០២៦ ជួបជាមួយ បឹងកេត  
១០ ឧសភា ២០២៦ ជួបជាមួយ ណាហ្គាវើលដ៏
១៧ ឧសភា ២០២៦ ជួបជាមួយ ព្រះខ័នរាជស្វាយរៀង

គួរឱ្យដឹងផងដែរថា ការប្រជែងលេខ២រវាង ភ្នំពេញក្រោន និង អង្គរថាយហ្គឺរ មិនមែនត្រឹមតែជាការប្រកួតសម្រាប់តារាងចំណាត់ថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែអាចពាក់ព័ន្ធដល់ឱកាសចូលរួមការប្រកួតអន្តរជាតិផងដែរ។

Phnom Penh Crown and Angkor Tiger compete for second spot while 3 weeks left

Admin
27 Apr 2026 03:36
97

Cambodian Premier League is heating up as Phnom Penh Crown and Angkor Tiger battle intensely for second place with just three weeks remaining, showing both teams are pushing hard for the spot.

According to the current standing, Phnom Penh Crown sit in second place with 50 points, while Angkor Tiger are close behind with 47 points. With just a three-point gap, the race remains highly competitive and could shift at any moment.


The current results show that Phnom Penh Crown suffered a 1–0 defeat against MOI Kampong Dewa, missing the chance to add more points. Meanwhile, Angkor Tiger secured three points with a 2–0 home victory over Boeung Ket.


The result highlights Angkor Tiger’s strong performance and growing confidence, while Phnom Penh Crown will need to step up their efforts if they want to hold on to second place.

The final three matches will be decisive in determining the fate of both teams. Phnom Penh Crown must secure victories to maintain their second-place, while Angkor Tiger need to keep winning and hope for their rivals to drop points.
Remaining fixtures:
Angkor Tiger
•    3 May 2026 vs Preah Khan Reach Svay Rieng 
•    10 May 2026 vs Ministry of Interior Kampong Dewa 
•    17 May 2026 vs Nagaworld FC 
Phnom Penh Crown
•    3 May 2026 vs Boeung Ket 
•    10 May 2026 vs Nagaworld FC 
•    17 May 2026 vs Preah Khan Reach Svay Rieng


The battle for second place between Phnom Penh Crown and Angkor Tiger is not just about league standings, but could also have implications for qualification to international competitions.