Cambodian Premier League សហការជាមួយ UEFA រៀបចំសិក្ខាសាលា ការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ឆ្នាំ២០២៣
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានសហការជាមួយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) រៀបចំសិក្ខាសាលាស្ដីអំពី ការអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ឆ្នាំ២០២៣ (UEFA Assist League Development Programme 2023) សម្រាប់ក្លិបបាល់ទាត់ដែលនឹងត្រូវចូលរួមការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ និងកម្ពុជាលីគ២ ឆ្នាំ២០២៣-២៤ ។
ការរៀបចំសិក្ខាសាលានេះដែរគឺដើម្បីពង្រឹងការគ្រប់គ្រងបាល់ទាត់លីគកម្ពុជា ឱ្យបានល្អប្រសើរទៅតាមផែនការយុទ្ធសាស្រ្ដ និងចក្ខុវិស័យវែងឆ្ងាយរបស់សហព័ន្ធបាល់ទាត់កម្ពុជា ពិសេសដើម្បីបង្កើននូវគុណផល ឱ្យឆ្ពោះទៅដល់កម្រិតស្ដង់ដាអន្ដរជាតិ ម្យ៉ាងវិញទៀតសិក្ខាសាលាមួយនេះគឺផ្ដោតទៅលើ រចនាសម្ព័ន្ធ ការគ្រប់គ្រងក្លិប ការគ្រប់គ្រងគម្រោង ការបង្កើនប្រាក់ចំណូល ការទំនាក់ទំនងសាធារណៈ ការរៀបចំព្រឹត្តឹការណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងប្រតិបត្ដិការណ៍ផ្សេងៗ ។

សូមជម្រាបឱ្យដឹងផងដែរថាសិក្ខាសាលានេះមានការចូលរួមតំណាងពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) លោកស្រី Eva Pasquier មានតួនាទី Head of International Relations និងមានការចូលរួមពីមន្រ្ដី លោក Stuart Larman , លោក Mr. Geoff Wilson ជា UEFA Assist League Development Programmee Presentation on Governance, Operations and Club Modelling ហើយសិក្ខាសាលាមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នាសណ្ឋាគារ ត្រែប (TRIBE Phnom Penh Post Office Square) ៕

