កីឡាករ MIJLAND GUYTHO របស់អង្គរថាយហ្គឹរ ទទួលបានពានរង្វាន់កីឡាករល្អប្រចាំខែ មេសា
បន្ទាប់ពីបង្ហាញទម្រង់លេងដ៌ល្អជាបន្តបន្ទាប់ រយៈពេលមួយខែ កីឡាករ MIJLAND GUYTHO ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំខែមេសា (Man of the Month) របស់ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៥/២៦។
ក្នុងអំឡុងខែមេសា ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះ បានបង្ហាញខ្លួនចំនួន ៣ ប្រកួត និងចំណាយពេលលើទីលានសរុប ២៧៦ នាទី។ តាមរយៈការបង្ហាញសមត្ថភាពដ៏គួរឱ្យចាប់អារម្មណ៍ រូបគេអាចរកគ្រាប់បាល់បានចំនួន ៤ គ្រាប់ និងទទួលបានពានកីឡាករល្អប្រចាំការប្រកួត (Man of the Match) ចំនួន ២ លើក។ លើសពីនេះ រូបគេមិនបានទទួលកាតលឿង ឬកាតក្រហមណាមួយឡើយក្នុងអំឡុងពេលប្រកួតទាំងនេះ។
សម្រាប់លទ្ធផលការប្រកួតក្នុងខែមេសា ក្លឹបអង្គរថាយហ្គឺរ ទទួលបានជ័យជម្នះ ២ ប្រកួត និងបរាជ័យ ១ ប្រកួត ដោយបានយកឈ្នះលើក្លឹប បឹងកេត ក្នុងលទ្ធផល ២-០, ចាញ់ក្លឹប ភ្នំពេញក្រោន ក្នុងលទ្ធផល ០-២ និងយកឈ្នះលើក្លឹប ណាហ្គាវើលដ៍ ក្នុងលទ្ធផល៣-១។
គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី៣១ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាលឆ្នាំ២០២៥/២៦ កីឡាករ MIJLAND GUYTHO MARCUS RENEWICK វ័យ ២៩ ឆ្នាំ ដែលមានសញ្ជាតិហូឡង់ និងទើបចូលរួមជាមួយក្លឹប អង្គរថាយហ្គឺរ នៅរដូវកាលនេះ បានបង្ហាញខ្លួនសរុបចំនួន ២៨ ប្រកួត ក្នុងនោះចូលលេងជាកីឡាករបម្រុងចំនួន ៩ លើក។

មិនត្រឹមតែប៉ុណ្ណោះ រូបគេរកគ្រាប់បាល់បានចំនួន ១៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានចំនួន ៦ លើក ព្រមទាំងឈ្នះពានកីឡាករល្អប្រចាំការប្រកួតសរុបចំនួន ៥ លើកផងដែរ។ ទម្រង់លេងដ៏ល្អរបស់រូបគេ កំពុងក្លាយជាកម្លាំងសំខាន់មួយសម្រាប់ក្លឹប អង្គរថាយហ្គឺរ ក្នុងរដូវកាលនេះ៕

Outstanding Performance Earns MIJLAND GUYTHO the Man of the Month
After consistently delivering outstanding performances throughout the month, MIJLAND GUYTHO has been named the Man of the Month for April in the 2025/26 Cambodian Premier League.
During April, MIJLAND had 3 appearances and played a total of 276 minutes. He impressed with his performances, scoring 4 goals and earning the Man of the Match award twice. In addition, he received no yellow or red cards throughout the month.
Angkor Tiger FC had two victories and one loss as a team in April. They secured a 2-0 victory over Boeung Ket, suffered a 0-2 loss to Phnom Penh Crown, and achieved a 3-1 win against NagaWorld.
In Week 31 of the 2025/26 Cambodian Premier League season, MIJLAND GUYTHO MARCUS RENEWICK, a 29-year-old who joined Angkor Tiger this season, has made a total of 28 appearances, including 9 as a substitute.

Furthermore, he has scored 13 goals, provided 6 assists, and won a total of 5 Man of the Match awards. His strong performances have made him a key player for Angkor Tiger FC this season.


