ពានរង្វាន់កត្តិយស និងពានរង្វាន់ឯកត្តជន នៃជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦
ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥/២៦ បានបញ្ចប់ជាផ្លូវការ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។ ក្នុងពិធីបិទរដូវកាល ក៏មានការរៀបចំកម្មវិធី CPL Honors ដើម្បីប្រគល់ពានរង្វាន់ឯកត្តជន ដល់កីឡាករ គ្រូបង្វឹក ក្លិប និងបុគ្គលដែលបានបង្ហាញសមត្ថភាពលេចធ្លោក្នុងរដូវកាលនេះផងដែរ។ សម្រាប់រដូវកាលនេះ ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានគ្រងតំណែងជើងឯក ខណៈដែលក្លិបបាល់ទាត់ ភ្នំពេញក្រោន ទទួលបានតំណែងជើងឯករង។
ខាងក្រោមនេះគឺជាបញ្ជីពានរង្វាន់ឯកត្តជនទាំងអស់ ប្រចាំរដូវកាល ២០២៥/២៦៖
ពានរង្វាន់ក្លិប និងការរៀបចំ
• ក្លិបរៀបចំកម្មវិធីសម្រាប់អ្នកគាំទ្រល្អជាងគេ
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ
• ក្លិបរៀបចំកម្មវិធីកម្សាន្តដែលទាក់ទងនឹងអរិយធម៌ខ្មែរ
ក្លិបបាល់ទាត់ណាហ្គាវើលដ៍
• ការប្រកួតដែលមានអ្នកចូលរួមទស្សនាច្រើនជាងគេ
ក្លិបបាល់ទាត់បឹងកេត
• ក្រុមដែលរៀបចំម្ចាស់ផ្ទះល្អជាងគេ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
• ក្រុម Fair Play ល្អជាងគេ
ក្លិបបាល់ទាត់អង្គរថាយហ្គឺរ
• ក្រុមផលិតវីដេអូល្អជាងគេ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
• ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានល្អជាងគេ
ក្លិបបាល់ទាត់ភ្នំពេញក្រោន
• រូបថតល្អជាងគេ
ក្លិបបាល់ទាត់ភ្នំពេញក្រោន
• ក្លិបដែលចូលរួមសកម្មភាពសង្គមបានល្អជាងគេ
ក្លិបបាល់ទាត់វិសាខា
• ទីលានល្អជាងគេ
ក្លិបបាល់ទាត់វិសាខា
• កីឡាករល្អទាំង ១១ នាក់ ប្រចាំរដូវកាល
១. YASUOKA TAKUTO — ក្លិបបាល់ទាត់អង្គរថាយហ្គឺរ
២. KURITA MARK ADJEI — ក្លិបបាល់ទាត់អង្គរថាយហ្គឺរ
៣. MINAGAWA YUSUKE — ក្លិបបាល់ទាត់ណាហ្គាវើលដ៍
៤. គុយ សាលីម — ក្លិបបាល់ទាត់បឹងកេត
៥. ម៉ាត់ នូរ៉ុន — ក្លិបបាល់ទាត់បឹងកេត
៦. MATEUS BARBOSA SOARES — ក្លិបបាល់ទាត់ អឹម អូ អាយ កំពង់ដេវ៉ា
៧. FEHER RAUL-MIHAI — ក្លិបបាល់ទាត់ភ្នំពេញក្រោន
៨. SARET KRYA — ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
៩. MONTEIRO PATRICK ROBSON — ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
១០. PEPRAH KWAME — ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
១១. ស៊ិន កក្កដា — ក្លិបបាល់ទាត់វិសាខា
ពានរង្វាន់ឯកត្តជនសំខាន់ៗ
• កីឡាករសង្គ្រោះបាល់ល្អជាងគេប្រចាំរដូវកាល
MATEUS BARBOSA SOARES (ក្លិបបាល់ទាត់ អឹម អូ អាយ កំពង់ដេវ៉ា)
• អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ
PEPRAH KWAME (ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង)
• កីឡាករល្អជាងគេប្រចាំរដូវកាល (MVP)
PEPRAH KWAME (ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង)
• គ្រូបង្វឹកល្អជាងគេ
លោក MCCONKEY MATTHEW MERVYN (ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង)
• អ្នកចាំទីល្អជាងគេ
វីរៈ ដារ៉ា (ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង)
• គ្រាប់បាល់ល្អជាងគេប្រចាំរដូវកាល
វីរៈ ដារ៉ា (ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង)
• អ្នកគាំទ្រប្រចាំរដូវកាល
លោក អ៊ំ សួន
• កាតកីឡាករ ច្រើនជាងគេ
កាំង សេន (ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ)
• អាជ្ញាកណ្ដាលល្អជាងគេទាំង ៤ រូប
អ៊ីវ ទីណា
គីមស៊ី ពិសាល
ហែម ចិត្រា
ឃួន វីរៈ
រដូវកាល ២០២៥/២០២៦ នេះ ត្រូវបានចាត់ទុកថាជារដូវកាលដ៏ជោគជ័យមួយសម្រាប់វិស័យបាល់ទាត់កម្ពុជា ដោយមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងគុណភាពនៃការប្រកួត ការរៀបចំរបស់ក្លិប និងការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកទស្សនា។ ជារួម មានអ្នកចូលរួមទស្សនាការប្រកួតសរុបរហូតដល់ ២០៥,៨២៣ នាក់ ក្នុងរដូវកាលនេះ។ ក្នុងនោះ ក្លិបបាល់ទាត់បឹងកេត គឺជាក្លិបដែលមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនជាងគេ ដោយមានចំនួនសរុបប្រមាណ ៤០,០០០ នាក់៕



Individual Awards of the Cambodian Premier League 2025/26 Season
2025/26 Cambodian Premier League season officially concluded on March 17, 2026. During the closing ceremony, the CPL Honors event was also present individual awards to players, coaches, clubs, and individuals who demonstrated outstanding performances throughout the season.
For this season, Preah Khan Reach Svay Rieng FC claimed the league championship title, while Phnom Penh Crown FC finished as runners-up.
Below is the full list of awards for the 2025/26 season:
• Best Fan Engagement Award
Angkor Tiger FC
• Khmer Heritage Award
Nagaworld FC
• Highest Attendance Club
Boeung Ket FC
• Best Hosting Team
Preah Khan Reach Svay Rieng FC
Fair Play Team
Angkor Tiger FC
• Best Video Team
Preah Khan Reach Svay Rieng FC
• Best New Media (Best Media Team)
Phnom Penh Crown FC
• Best Photography Award
Phnom Penh Crown FC
• Social Value Award
Visakha FC
• Best Pitch
Visakha FC
Best XI of the Season
1. YASUOKA TAKUTO — Angkor Tiger FC
2. KURITA MARK ADJEI — Angkor Tiger FC
3. MINAGAWA YUSUKE — Nagaworld FC
4. Kuy Salim — Boeung Ket FC
5. Mat Noron — Boeung Ket FC
6. MATEUS BARBOSA SOARES — MOI Kampong Dewa FC
7. FEHER RAUL-MIHAI — Phnom Penh Crown FC
8. SARET KRYA — Preah Khan Reach Svay Rieng FC
9. MONTEIRO PATRICK ROBSON — Preah Khan Reach Svay Rieng FC
10. PEPRAH KWAME — Preah Khan Reach Svay Rieng FC
11. Sin Kakada — Visakha FC
Individual Awards
• SAVE OF THE SEASON
MATEUS BARBOSA SOARES (MOI Kampong Dewa FC)
• Top Goal Scorer
PEPRAH KWAME (Preah Khan Reach Svay Rieng FC)
• Best Player of the season (MVP)
PEPRAH KWAME (Preah Khan Reach Svay Rieng FC)
• Best Coach
Mr. MCCONKEY MATTHEW MERVYN (Preah Khan Reach Svay Rieng FC)
• Best Goalkeeper
Vireak Dara (Preah Khan Reach Svay Rieng FC)
• Goal of the Season
Vireak Dara (Preah Khan Reach Svay Rieng FC)
• Fan of the Season
Mr. Um Suon
• Most Player Card Selling
Kang Sen (ISI Dangkor Senchey FC)
• Best Four Referees
Iv Tina
KIMSY PISAL
Hem Chettra
Khuon Virak
The 2025/26 season was considered a highly successful year for Cambodian football, showing remarkable progress in match quality, club organization, and fan support. Overall attendance throughout the season reached 205,823 spectators. Among all clubs, Boeung Ket FC recorded the highest home attendance, attracting approximately 40,000 spectators during the season.




