ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និង NewsBriefing Cambodia ចុះអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រីងការផ្សព្វផ្សាយអំពីលីគ ទៅកាន់សហគមន៍កូរ៉េនៅកម្ពុជា

Admin
12 Jun 2026 02:16
16

ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ និង NewsBriefing Cambodia (NB Cambodia) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់  នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅការិយាល័យរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ។
 
អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងបង្កើតប្រព័ន្ធកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា វប្បធម៌ និងធុរកិច្ច តាមរយៈការផ្សព្វផ្សាយជាប្រចាំនូវព័ត៌មាន និងការប្រកួតនានារបស់ខេមបូឌានព្រីមៀរលីគ តាមរយៈបណ្ដាញផ្សព្វផ្សាយអនឡាញ និងក្រៅបណ្ដាញរបស់ NewsBriefing Cambodia ព្រមទាំងបណ្ដាញសហគមន៍ជនជាតិកូរ៉េនៅកម្ពុជា។
 
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីររំពឹងថានឹងអាចលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សហគមន៍កូរ៉េនៅកម្ពុជា ក្នុងសកម្មភាពនានារបស់ខេមបូឌានព្រីមៀរលីគ ក៏ដូចជាជំរុញការផ្លាស់ប្ដូរវប្បធម៌ និងពង្រីងឱកាសកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងសហគ្រាសកម្ពុជា និងកូរ៉េ។
 
ជាមួយគ្នានេះ កិច្ចព្រមព្រៀងក៏នឹងរួមចំណែកដល់ការផ្សព្វផ្សាយ និងលើកស្ទួយបាល់ទាត់កម្ពុជា នៅលើឆាកអន្តរជាតិ តាមរយៈការភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិដែលរស់នៅក្នុងប្រទេសកម្ពុជា៕


 

Cambodian Premier League and NewsBriefing Cambodia Sign MoU to Expand League Promotion Among the Korean Community in Cambodia

Admin
12 Jun 2026 02:16
16

The Cambodian Premier League (CPL) and NewsBriefing Cambodia (NB Cambodia) signed a Memorandum of Understanding (MoU) on the afternoon of June 11, 2026, at the Cambodian Premier League office.
 
The MoU aims to establish a cooperative framework in the fields of sports, culture, and business through the regular promotion of Cambodian Premier League matches and information via NewsBriefing Cambodia’s online  media platforms, as well as through Korean community networks in Cambodia.
 
Through this partnership, both CPL and NB Cambodia expect to enhance awareness and encourage greater participation from the Korean community in Cambodia in various Cambodian Premier League activities. The collaboration will also promote cultural exchange and expand business cooperation opportunities between Cambodian and Korean enterprises.
 
In addition, the agreement is expected to contribute to the promotion and development of Cambodian football on the international stage by strengthening connections with the international communities living in Cambodia.