អ្នកគាំទ្របាល់ទាត់រីករាយជាមួយការទស្សនា FIFA World Cup 2026 និងសកម្មភាពកម្សាន្តពី CPL

Admin
25 Jun 2026 09:36
26

ថ្នាក់ដឹកនាំ ឯកអគ្គរដ្ឋទូត ក្រុមការងារខេមបូឌានព្រីមៀរលីគ និងអ្នកគាំទ្របាល់ទាត់ជាច្រើនកុះករ បានជួបជុំគ្នាចូលរួមទស្សនាការប្រកួតបាល់ទាត់លំដាប់ពិភពលោក FIFA World Cup 2026 រវាងក្រុមជម្រើសជាតិសាធារណរដ្ឋកូរ៉េ និងក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងបរិយាកាសដ៏រស់រវើក និងសប្បាយរីករាយ។

កម្មវិធី World Cup Watch Party នេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សហការជាមួយក្រុមហ៊ុន ខេមបូឌាន ព្រីមៀរលីគ និងដៃគូពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពី លោក គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា, អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី, លោក Peter Koo នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេមបូឌាន ព្រីមៀរលីគ ព្រមទាំងថ្នាក់ដឹកនាំស្ថានទូតសាធារណរដ្ឋកូរ៉េ ក្រុមការងារខេមបូឌានព្រីមៀរលីគ និងអ្នកគាំទ្របាល់ទាត់កម្ពុជា និងកូរ៉េជាច្រើនរូបទៀត។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្ដុំអ្នកគាំទ្រក្រុមជម្រើសជាតិសាធារណរដ្ឋកូរ៉េ អ្នកស្រឡាញ់វិស័យបាល់ទាត់ និងសាធារណជនទូទៅឱ្យបានជួបជុំគ្នា ដើម្បីរីករាយជាមួយការទស្សនាការប្រកួតដ៏ជក់ចិត្តរវាងក្រុមជម្រើសជាតិសាធារណរដ្ឋកូរ៉េ និងក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូង ព្រមទាំងបង្កើនទំនាក់ទំនង ការផ្លាស់ប្ដូរបទពិសោធន៍ និងការចែករំលែកចំណង់ចំណូលចិត្តរួមចំពោះកីឡាបាល់ទាត់ ដែលជាផ្នែកមួយក្នុងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងសហគមន៍អ្នកគាំទ្រទាំងពីរប្រទេស។


ក្រៅពីការទស្សនាការប្រកួត ក្រុមហ៊ុន ខេមបូឌាន ព្រីមៀរលីគ ក៏បានរៀបចំកម្មវិធីចាប់រង្វាន់ជាច្រើនសម្រាប់អ្នកចូលរួមផងដែរ ដោយរួមមាន បាល់ Molten, វត្ថុអនុស្សាវរីយ៍ Mini CPL Trophy Keychain, អាវក្រុមជម្រើសជាតិសាធារណរដ្ឋកូរ៉េ, អាវក្លិបក្នុងខេមបូឌានព្រីមៀរលីគ, កែវទឹក CPL Play និងកាតចូលទស្សនាការប្រកួតខេមបូឌានព្រីមៀរលីគពេញមួយរដូវកាលតាមរយៈវេបសាយ CPL Plus ព្រមទាំងរង្វាន់ពិសេសជាច្រើនផ្សេងទៀត។

ទោះបីជាក្រុមជម្រើសជាតិសាធារណរដ្ឋកូរ៉េទទួលបានលទ្ធផលមិនដូចការរំពឹងទុកក្នុងការប្រកួតនេះក៏ដោយ ប៉ុន្តែអ្នកគាំទ្រទាំងអស់នៅតែបន្តរីករាយជាមួយបរិយាកាសដ៏កក់ក្ដៅ និងសកម្មភាពកម្សាន្តជាច្រើនដែលបានរៀបចំឡើងក្នុងកម្មវិធី។

តាមរយៈកម្មវិធី World Cup Watch Party នេះ បានបង្ហាញពីអំណាចនៃកីឡាបាល់ទាត់ក្នុងការនាំមនុស្សមកជួបជុំគ្នា បង្កើតភាពស្និទ្ធស្នាល និងចែករំលែកក្ដីស្រឡាញ់ចំពោះកីឡាបាល់ទាត់។ ជាមួយគ្នានេះដែរ កម្មវិធីក៏បានរួមចំណែកក្នុងការផ្សព្វផ្សាយវិស័យបាល់ទាត់កម្ពុជា និងបង្កើនការចាប់អារម្មណ៍ចំពោះការប្រកួតខេមបូឌានព្រីមៀរលីគរដូវកាលថ្មីនាពេលខាងមុខផងដែរ៕ 

Fans enjoyed watching the FIFA World Cup 2026 and CPL entertainment activities

Admin
25 Jun 2026 09:36
26

Senior officials, ambassadors, Cambodian Premier League members, and hundreds of football fans gathered to enjoy the FIFA World Cup 2026 match between South Korea and South Africa on 25 June 2026 in a lively and exciting atmosphere.

The World Cup Party was organized by Vattanac Brewery in collaboration with the Cambodian Premier League and other stakeholders, bringing together football enthusiasts to celebrate one of the world’s biggest cup.

The event was honored by the presence of  Mr. Kim Chang Yong, Ambassador of the Republic of Korea to Cambodia; Neak Oknha Vattanac Sam Ang, Executive Director of Vattanac Group; and Mr. Peter Koo, General Manager of the Cambodian Premier League, alongside representatives from the Embassy of the Republic of Korea, CPL staff, and Cambodian and Korean football supporters.

The gathering aimed to bring together South Korean football fans, members of the football community, and the general public to enjoy the match while sharing their passion for the beautiful game. Beyond the action on the pitch, the event also served as an opportunity to strengthen friendships, encourage cultural exchange, and foster closer connections among football fans from both countries.

The Cambodian Premier League organized lucky draw activities for attendees, with prizes including Molten balls, mini trophy keychains, South Korea national jerseys, Cambodian Premier League club jerseys, CPL Play Cup, season passes for Cambodian Premier League matches through the CPL Plus website, and many other special gifts.

Although South Korea did not achieve the result many supporters had hoped for, fans continued to enjoy the match and the various entertainment activities throughout the event, creating a memorable experience for everyone.

The World Cup Party brought people together and united communities through a shared love of the game. At the same time, the event provided an excellent platform to promote Cambodian football and build excitement ahead of the upcoming Cambodian Premier League season.