អាយ អេស អាយ បង្ហាញកីឡាករថ្មី៥ រូប សម្រាប់រដូវកាល ២០២៦/២៧

Admin
08 Jul 2026 04:00
165

ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ បានពង្រឹងសមាសភាពក្រុមរបស់ខ្លួន មុនការប្រកួតរដូវកាលថ្មីនៃ ខេមបូឌានព្រីមៀរលីគ ២០២៦/២៧ តាមរយៈការនាំចូលកីឡាករថ្មីចំនួន៥ រូបពីក្លិប វិសាខា, ណាហ្គាវើលដ៍ និង ព្រះខ័នរាជស្វាយរៀង។
 
កាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្លិបបានប្រកាសស្វាគមន៍ជាផ្លូវការចំពោះ គួច សុកុម្ភៈ, កាន់ ម៉ូ, យូដៃ អូហ្គាវ៉ា (Yudai Ogawa), ផាន សុផេន និងអ្នកចាំទី ហ៊ុល គឹមហ៊ុយ ដែលនឹងចូលរួមជាមួយក្រុមសម្រាប់រដូវកាលថ្មី។ ក្នុងចំណោមកីឡាករទាំងនេះ គួច សុកុម្ភៈ, កាន់ ម៉ូ និង ហ៊ុល គឹមហ៊ុយ បានផ្ទេរមកកាន់ក្លិបក្រោមលក្ខខណ្ឌខ្ចីជើង។
 
ការមកដល់របស់កីឡាករថ្មីទាំង ៥ រូប នាំមកនូវបទពិសោធន៍ គុណភាព និងសមត្ថភាពលេងនៅក្នុងតួនាទីផ្សេងៗ ដែលនឹងជួយពង្រឹងទម្រស់លេងរបស់ក្រុម ខណៈក្លិបមានគោលបំណងកសាងក្រុមឱ្យកាន់តែមានភាពប្រកួតប្រជែងសម្រាប់រដូវកាលថ្មី។
 
ក្នុងចំណោមកីឡាករថ្មីទាំងនេះ ហ៊ុល គឹមហ៊ុយ នឹងចូលមកពង្រឹងតំបន់អ្នកចាំទី ខណៈ កាន់ ម៉ូ និង ផាន សុផេន នឹងលេងនៅតំបន់ការពារ។ ចំណែកឯ គួច សុកុម្ភៈ និងកីឡាករយូដៃ អូហ្គាវ៉ា នឹងពង្រឹងតំបន់បម្រើ ។
បច្ចុប្បន្ន កីឡាករថ្មីទាំង ៥ រូប បានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមរួចហើយ ហើយកំពុងត្រៀមខ្លួនក្រោមការដឹកនាំរបស់គ្រូបង្វឹក Conor Nestor ដើម្បីត្រៀមប្រកួតក្នុងរដូវកាលថ្មីនៃ ខេមបូឌានព្រីមៀរលីគ ២០២៦/២០២៧៕ 

ISI Reveal Five New Players for the 2026/27 Season

Admin
08 Jul 2026 04:00
165

ISI Dangkor Senchey FC have strengthened their squad ahead of the 2026/27 Cambodian Premier League season by signing five new players from Visakha FC, Nagaworld FC and Preah Khan Reach Svay Rieng FC.
 
On the evening of 6 July 2026, the club officially welcomed Kouch Sokumpheak, Khan Mo, Yudai Ogawa, Phan Sophen and goalkeeper Hul Kimhuy as part of their preparations for the new season. Among the five arrivals, Kouch Sokumpheak, Khan Mo and Hul Kimhuy have joined the club on loan.
 
The arrival of the five new signings brings experience, quality and versatility across several positions, providing the team with greater depth and strengthening the squad as the club aims to build a more competitive side for the upcoming season.
 
Goalkeeper Hul Kimhuy is expected to reinforce the team's last line of defence, while Khan Mo and Phan Sophen add further options at the back. In midfield, Kouch Sokumpheak and Japanese midfielder Yudai Ogawa are expected to provide creativity, composure on the ball and greater balance in the centre of the pitch.
 
All five players have already joined their new teammates in training and are currently preparing under head coach Conor Nestor ahead of the 2026/27 Cambodian Premier League season.