៣ ចំណុចដែលអាចជួយឱ្យ អាយ អេស អាយ ឡើងចំណាត់ថ្នាក់ល្អជាងមុន
ដូចដែលប្រិយមិត្តបានដឹងរួចមកហើយ ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ បានបញ្ចប់រដូវកាល ២០២៥/២៦ នៅចំណាត់ថ្នាក់លេខ ១១។ លទ្ធផលនេះមិនមែនជាអ្វីដែលក្លិបរំពឹងទុកនោះទេ។ ដូច្នេះ មុនរដូវកាល ២០២៦/២៧ ចាប់ផ្តើម ក្លិបបានធ្វើការផ្លាស់ប្តូរជាច្រើន ដើម្បីពង្រឹងក្រុម។
ខាងក្រោមនេះ គឺជា ៣ ចំណុចសំខាន់ៗ ដែលអាចជួយឱ្យ អាយ អេស អាយ ប្រជែងដណ្តើមបានចំណាត់ថ្នាក់ល្អជាងរដូវកាលមុន។
ចំណុចទី១៖ ការនាំចូលកីឡាករ
អាយ អេស អាយ បានពង្រឹងសមាសភាពក្រុម ដោយនាំចូលកីឡាករដែលមានគុណភាពជាច្រើន។ កីឡាករទាំងនោះរួមមាន គួច សុកុម្ភៈ, កាន់ ម៉ូ, យូដៃ អូហ្គាវ៉ា, ផាន សុផេន, អ្នកចាំទី ហ៊ុល គឹមហ៊ុយ, ធារី ចាន់ថាបិន, រី លាភផេង, សេត រ៉ស៊ីប និងអ្នកចាំទី ចន យូរ៉ូ។ ក្រៅពីនេះ ក្លិបក៏នៅមានកីឡាករមួយចំនួនទៀត ដែលមិនទាន់ប្រកាសជាផ្លូវការនៅឡើយ។ ការនាំចូលកីឡាករថ្មី អាចជួយបង្កើនការប្រកួតប្រជែងក្នុងក្រុម និងបន្ថែមជម្រើសសម្រាប់គ្រូបង្វឹកក្នុងការរៀបចំក្រុម។
ចំណុចទី២៖ ក្រុមការងារគ្រូបង្វឹក
អាយ អេស អាយ បានតែងតាំងលោក Conor Nestor ជាគ្រូបង្គោលថ្មី ដែលលោកមានបទពិសោធន៍ដឹកនាំក្រុមអស់រយៈពេលប្រមាណ ១៥ រដូវកាល។ ក្រៅពីលោក Conor ក្លិបក៏បានពង្រឹងក្រុមការងារបច្ចេកទេសផងដែរ។ ក្រុមការងារនោះមានគ្រូពេទ្យកីឡា កែត មាលា, លោក Lukasz ជាគ្រូជំនួយ, លោក Rory ជាគ្រូអ្នកចាំទី និងសមាជិកបច្ចេកទេសជាច្រើនរូបទៀត។
រដូវកាលថ្មីនេះ អ្នកគាំទ្រកំពុងរង់ចាំមើលថា តើលោក Conor Nestor នឹងប្រើយុទ្ធសាស្ត្រ និងវិធីសាស្ត្របង្វឹកបែបណា ដើម្បីជួយឱ្យ អាយ អេស អាយ ទទួលបានលទ្ធផលល្អជាងមុន។
លោក Conor Nestor បាននិយាយថា៖ «ខ្ញុំជឿជាក់លើចក្ខុវិស័យរបស់ថ្នាក់ដឹកនាំក្លិប។ ខ្ញុំជឿជាក់លើទឹកចិត្ត សេចក្តីស្រឡាញ់ និងថាមពលរបស់អ្នកគាំទ្រ សហគមន៍ដែលនៅជុំវិញក្លិប ព្រមទាំងការគាំទ្រយ៉ាងរឹងមាំពីសំណាក់អ្នកឧបត្ថម្ភរបស់យើង។ ខ្ញុំក៏ជឿជាក់លើសក្ដានុពលរបស់កីឡាករវ័យក្មេង និងកីឡាករទាំងអស់ក្នុងក្រុម។ ខ្ញុំជឿជាក់ថា ប្រសិនបើយើងរួមគ្នាជាធ្លុងមួយ យើងអាចសម្រេចបាននូវអ្វីដែលពិសេសក្នុងរដូវកាល ២០២៦/២៧ ខាងមុខនេះ»។
ចំណុចទី៣៖ ហេដ្ឋារចនាសម្ព័ន្ធ
កាលពីខែកុម្ភៈ ឆ្នាំ២០២៦ អាយ អេស អាយ បានបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៃមជ្ឈមណ្ឌលហ្វឹកហាត់របស់ខ្លួន។ មជ្ឈមណ្ឌលនេះ មានទីលានស្មៅធម្មជាតិស្តង់ដារចំនួន ២ (ទំហំ ៦៨ × ១០៥ ម៉ែត្រ) កន្លែងហ្វឹកហាត់កាយសម្បទា ការិយាល័យសម្រាប់បុគ្គលិក និងគ្រូបង្វឹក ព្រមទាំងបន្ទប់ផ្លាស់សម្លៀកបំពាក់។
ជារួម ការពង្រឹងសមាសភាពកីឡាករ ការបន្ថែមក្រុមការងារគ្រូបង្វឹក និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សុទ្ធតែជាកត្តាសំខាន់ ដែលអាចជួយឱ្យ អាយ អេស អាយ ធ្វើបានល្អជាងមុននៅរដូវកាល ២០២៦/២៧។
ចុះប្រិយមិត្តវិញ តើអ្នកគិតថា នៅមានកត្តាអ្វីផ្សេងទៀតដែលអាចជួយឱ្យ អាយ អេស អាយ ទទួលបានជោគជ័យ? ហើយតើអ្នកគិតថា ក្លិបនឹងបញ្ចប់នៅចំណាត់ថ្នាក់លេខប៉ុន្មាន រដូវកាល ២០២៦/២៧?៕

3 Reasons Why ISI Could Finish Higher 2026/26 Season
As many fans already know, ISI Dangkor Senchey FC finished the 2025/26 season in 11th place. This was not the result the club had hoped for. Ahead of the 2026/27 season, the club has made several important changes to strengthen the team.
Here are three key reasons why ISI could achieve a better league position this season.
1. New Player Signings
ISI has strengthened its squad by signing several quality players. The new arrivals include Kouch Sokumpheak, Kan Mo, Yudai Ogawa, Phan Sophen, goalkeeper Hul Kimhuy, Thierry Bin, Ry Leapheng, Sath Rosib, and goalkeeper John Ruro. The club is also expected to announce a few more signings in the coming weeks.
These new players can increase competition within the squad and give the coaching staff more options when selecting the starting lineup.
2. Coaching Team
ISI has appointed Conor Nestor as the club's new head coach. He brings around 15 seasons of coaching experience. The club has also strengthened its technical staff. The team includes sports physician Kaet Malea, assistant coach Lukasz, goalkeeping coach Rory, and several other technical staff members. Fans are now waiting to see how Conor Nestor will use his tactics, leadership, and discipline to help ISI improve its performances during the 2026/27 season.
Conor Nestor said, " The main reason is that I believe in the future of ISI. I believe in the vision of the club's management. I believe in the passion and energy of the supporters, the community surrounding the club, and the unwavering support of our sponsors. I also believe in the potential of our young players and, most importantly, in the players sitting alongside me today. Together, I believe we can achieve something special."
3. Better Infrastructure
In February 2026, ISI completed Phase 1 of its new training centre. The new facility includes two full-size natural grass pitches (68 × 105 metres), a fitness training area, offices for staff and coaches, and modern changing rooms.
Conclusion ISI has strengthened its squad, expanded its coaching staff, and invested in better training facilities. These three improvements could play an important role in helping the club finish much higher in the 2026/27 Cambodian Premier League season.
What do you think? Is there another factor that could help ISI succeed this season? And where do you think the club will finish in the 2026/27 season?

