ស៊ី-ភី-អិល នឹងរៀបចំពិធីចាប់ឆ្នោត និងប្រកាសបើករដូវកាល ២០២៦/២៧ នៅថ្ងៃទី៣១ ខែកក្កដា ខាងមុខនេះ

Admin
27 Jul 2026 08:42
209

ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ នឹងរៀបចំ ពិធីចាប់ឆ្នោតផ្លូវការ និងប្រកាសបើករដូវកាលខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៦/២៧ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន (ស្ទូឌីយ៉ូស្ទឹងមានជ័យ) ចាប់ពីម៉ោង ១០:០០ ព្រឹកតទៅ។

ពិធីនេះនឹងមានការចូលរួមពីតំណាងក្លិបបាល់ទាត់ទាំង ១១ ដែលបានចុះឈ្មោះចូលរួមប្រកួតក្នុងរដូវកាល ២០២៦/២៧ រួមមាន៖ អង្គរថាយហ្គឺរ, បឹងកេត, អាយ អេស អាយ ដង្កោសែនជ័យ, គិរីវង់សុខសែនជ័យ, អឹម អូ អាយ កំពង់ដេវ៉ា, ណាហ្គាវើលដ៍, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, កងយោធពលខេមរភូមិន្ទ, ឡាយហ្វ ខេត្តព្រះសីហនុ និងវិសាខា។ ពិធីនេះក៏នឹងមានការចូលរួមពីអ្នកសារព័ត៌មាន កីឡាករ មន្ត្រីប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រជាច្រើនរូប ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ មុនពេលរដូវកាលថ្មីចាប់ផ្តើម ផងដែរ។

ក្នុងពិធីនេះ នឹងមានការបង្ហាញអំពី ពានផ្លូវការរបស់ខេមបូឌានព្រីមៀរលីគ សម្រាប់រដូវកាលថ្មី ព្រមទាំងការចាប់ឆ្នោតដើម្បីកំណត់កាលវិភាគប្រកួត និងការប្រកួតក្នុងសប្ដាហ៍ដំបូងនៃរដូវកាល ២០២៦/២៧។
ជាមួយគ្នានេះ កម្មវិធីក៏នឹងមានការប្រកាសកាលវិភាគប្រកួតផ្លូវការសម្រាប់រដូវកាលថ្មី ការបង្ហាញយុទ្ធនាការរដូវកាល ២០២៦/២៧ និងការប្រកាសព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងការប្រកួតខេមបូឌានព្រីមៀរលីគ រដូវកាលថ្មី។

គួរបញ្ជាក់ថា ការប្រកួតខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៦/២៧ នឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានក្លិបបាល់ទាត់ចំនួន ១១ ចូលរួមប្រកួតប្រជែងដណ្តើមជើងឯកក្នុងរដូវកាលថ្មីនេះ៕

 

CPL Will Hold Official Draw and Launch the 2026/27 Season on 31 July

Admin
27 Jul 2026 08:42
209

The Cambodian Premier League (CPL) will hold the Official Draw and 2026/27 Season Launch on 31 July 2026 at the BAYON (STUDIO STUENG MEAN CHEY), starting at 10:00 a.m.
 
The event will be attended by representatives of all 11 clubs registered to compete in the 2026/27 season: Angkor Tiger, Boeung Ket, ISI Dangkor Senchey, Kirivong Sok Sen Chey, M.O.I Kampong Dewa, NagaWorld, Phnom Penh Crown, Preah Khan Reach Svay Rieng, Royal Cambodian Armed Forces, LIFE FC Sihanoukville, and Visakha. Journalists, players, media officers, and fans will also attend the important event ahead of the new season.
 
The event will feature the unveiling of the official Cambodian Premier League trophy for the new season, as well as the official draw to determine the competition schedule and fixtures for the opening week of the 2026/27 season.


 
In addition, the event will include the announcement of the official schedule for the new season, the unveiling of the 2026/27 season campaign, and other important announcements related to the new Cambodian Premier League season.
 
The Cambodian Premier League 2026/27 season is scheduled to kick off on 5 September 2026, with 11 clubs competing for the league title.