ពានរង្វាន់ គ្រុឌខេមបូឌានស៊ូបភើខាប់ ២០២៦ នឹងបើករដូវកាលថ្មីជាមួយជំនួបដ៏ធំរវាង ព្រះខ័នរាជស្វាយរៀង និង វិសាខា

Admin
05 Aug 2026 05:59
143

ការប្រកួតបើករដូវកាលពានរង្វាន់ គ្រុឌ ខេមបូឌាន ស៊ូបភើខាប់ ២០២៦ (Krud Cambodian Super Cup 2026) ដែលជាការជួបគ្នារវាងក្រុមខ្លាំងពីររបស់កម្ពុជា គឺ ព្រះខ័នរាជស្វាយរៀង និង វិសាខា។
ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០ នាទីល្ងាច នៅ ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលរំពឹងថានឹងទាក់ទាញអ្នកគាំទ្របាល់ទាត់យ៉ាងច្រើនកុះករ មកទស្សនាផ្ទាល់ និងចូលរួមអបអរសាទរការបើករដូវកាលថ្មី។



ព្រះខ័នរាជស្វាយរៀង ដែលជាក្រុមជោគជ័យបំផុតមួយក្នុងប៉ុន្មានរដូវកាលចុងក្រោយ នឹងបន្ដព្យាយាមបន្តភាពខ្លាំងរបស់ខ្លួន


ខណៈដែល វិសាខា ក៏មានគោលដៅដណ្តើមពានដំបូងប្រចាំរដូវកាល និងបង្ហាញពីការត្រៀមខ្លួនយ៉ាងរឹងមាំសម្រាប់ការប្រកួត ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៦/២៧


អ្នកគាំទ្រអាចចូលរួមទស្សនាការប្រកួតផ្ទាល់ ដោយសំបុត្រមានលក់ក្នុងតម្លៃ៖
ប្រភេទទី១៖ ១០,០០០ រៀល
ប្រភេទទី២៖ ៨,០០០ រៀល



ការប្រកួត គ្រុឌខេមបូឌានស៊ូបភើខាប់ ២០២៦ មិនត្រឹមតែជាការប្រជែងដណ្តើមពានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្រកាសជាផ្លូវការនៃការចាប់ផ្ដើមរដូវកាលថ្មី ដែលនឹងនាំមកនូវការប្រកួតប្រជែងដ៏រំភើប និងគុណភាពខ្ពស់សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ។

Admin
05 Aug 2026 05:59
143