CPL ប្រកាសដាក់លក់សំបុត្រគ្រុឌខេមបូឌានស៊ូបភើខាប់២០២៦
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) បានប្រកាសដាក់លក់សំបុត្រការប្រកួត គ្រុឌខេមបូឌានស៊ូបភើខាប់ ២០២៦ ជាផ្លូវការ ដែលជាការប្រកួតគួរឱ្យចាប់អារម្មណ៍រវាង ព្រះខ័នរាជស្វាយរៀង និង វិសាខា។

សម្រាប់អ្នកគាំទ្រដែលមានបំណងចង់ទិញសំបុត្រចូលរួមទស្សនាផ្ទាល់ពេលនេះ CPL បានដាក់សំបុត្រជាផ្លូវការហើយ ដោយបែងចែកជា ២ប្រភេទ គឺ ប្រភេទទី១ មានតម្លៃ 10,000 រៀល និង ប្រភេទទី២ មានតម្លៃត្រឹមតែ 8,000 រៀល ប៉ុណ្ណោះ ។
ជាពិសេស អ្នកគាំទ្រនឹងទទួលបាន ការបញ្ចុះតម្លៃ 2,000 រៀលបន្ថែម លើសំបុត្រសន្លឹកទី១ ដោយស្វ័យប្រវត្តិ តាមរយៈគណនី CPL Plus (CPL+) ។

ដូច្នេះ សម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា ដែលចង់ចូលរួមទស្សនាការប្រកួតដ៏សំខាន់នេះ កុំភ្លេចចូលទៅកាន់ CPL Mini App ដើម្បីទិញសំបុត្រ៕

💡 ខាងក្រោមនេះជាជំហាននៃការទិញសំបុត្រ
១. ចូលទៅកាន់ CPL Mini App: https://t.me/cplkh_bot/home 📱
២. ជ្រើសរើសប្រភេទសំបុត្រដែលអ្នកត្រូវការ
៣. ប្រព័ន្ធនឹងភ្ជាប់ទៅកាន់គណនី CPL Plus (CPL+) របស់អ្នកដោយស្វ័យប្រវត្តិ (ករណីមិនទាន់មាន នឹងមានការណែនាំឱ្យចុះឈ្មោះបង្កើតគណនីថ្មី)
៤. ទទួលបានការបញ្ចុះតម្លៃ ២,០០០៛ លើសំបុត្រសន្លឹកទី១ ដោយស្វ័យប្រវត្តិ!
📌 លក្ខខណ្ឌកំណត់៖
• ការបញ្ចុះតម្លៃ ២,០០០៛ ផ្តល់ជូនតែសំបុត្រសន្លឹកទី១ ក្នុង ១ គណនី CPL Plus (CPL+) ប៉ុណ្ណោះ
• ចាប់ពីសំបុត្រសន្លឹកទី២ ឡើងទៅ នឹងត្រូវគិតថ្លៃតាមតម្លៃធម្មតា

