ក្រុមការងារ ស៊ី-ភី-អិល ចូលរួមសិក្ខាសាលាបាល់ទាត់អាជីព AFC ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី

Admin
13 Aug 2026 12:05
17

លោក Peter Koo នាយកគ្រប់គ្រងទូទៅ, កញ្ញា ជា ស្រីលីស អ្នកគ្រប់គ្រងអាជ្ញាបណ្ណក្លិបបាល់ទាត់ និងកញ្ញា ប៊ុត ស៊ីឡែន រដ្ឋបាលអាជ្ញាបណ្ណក្លិបបាល់ទាត់ នៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានចូលរួម សិក្ខាសាលាបាល់ទាត់អាជីព សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ឆ្នាំ២០២៦ (AFC Professional Football Seminar 2026) ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។ 

សិក្ខាសាលានេះផ្តោតសំខាន់លើ អាជ្ញាបណ្ណក្លិបបាល់ទាត់ (Club Licensing), ការប្រកួតប្រជែងក្លិបរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC Club Competitions) ព្រមទាំងស្តង់ដារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋាន ដើម្បីពង្រឹងការអនុវត្ត និងការអភិវឌ្ឍបាល់ទាត់អាជីពនៅក្នុងតំបន់អាស៊ី។

សិក្ខាសាលានេះក៏មានការចូលរួមពីអ្នកជំនាញ និងវាគ្មិនមកពីស្ថាប័នបាល់ទាត់អន្តរជាតិដូចជា FIFA, UEFA, Concacaf, AFC និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អៗក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យបាល់ទាត់អាជីព។

ការចូលរួមនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ក្នុងការផ្លាស់ប្តូរចំណេះដឹង ទទួលបានបទពិសោធន៍ថ្មីៗ និងពង្រឹងការអនុវត្តការងារអាជ្ញាបណ្ណក្លិប ដើម្បីរួមចំណែកដល់ការអភិវឌ្ឍបាល់ទាត់អាជីពនៅកម្ពុជា និងក្នុងតំបន់អាស៊ី៕  

 

 

CPL Team Participates in the AFC Professional Football Seminar 2026 in Malaysia

Admin
13 Aug 2026 12:05
17

Mr. Peter Koo, General Manager; Ms. Chea Sreylis, Head Club Licensing; and Ms. But Seylan, Club Licensing Administration Officer of the Cambodian Premier League, participated in the AFC Professional Football Seminar 2026, organized by the Asian Football Confederation (AFC) in Kuala Lumpur, Malaysia, from 11 to 13 August 2026.

The seminar focused on Club Licensing, AFC Club Competitions, and stadium standards and infrastructure development, with the aim of strengthening the implementation and development of professional football across Asia.

The seminar also brought together experts and speakers from leading international football organizations, including FIFA, UEFA, Concacaf, AFC, and other relevant institutions, who shared their knowledge, experiences, and best practices in the management and development of professional football. 

Participation in the seminar provided a valuable opportunity for the Cambodian Premier League to exchange knowledge, gain new insights and experiences, and further strengthen the implementation of club licensing, contributing to the continued development of professional football in Cambodia and across the Asian region.