ស៊ិន កក្កដា ទាត់បញ្ចូលទីចុងម៉ោងជួយឱ្យ កម្ពុជា ឈ្នះមីយ៉ាន់ម៉ា ១-០ FIFA ASEAN Cup 2026

Admin
28 Sep 2026 03:03
394

ក្រុមជម្រើសជាតិកម្ពុជា បានចាប់ផ្តើមយុទ្ធនាការ FIFA ASEAN Cup™ 2026 បានយ៉ាងល្អ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ១ទល់០ ក្នុងការប្រកួតនៅទីក្រុងហុងកុង សាធារណៈប្រជាមានិតចិន ។


 
ការប្រកួតយ៉ាងស្វិតស្វាញ ដោយក្រុមទាំងពីរមានឱកាសស៊ុតបញ្ចូលទីគ្នា ប៉ុន្តែអ្នកចាំទី និងខ្សែការពាររបស់ក្រុមទាំងពីរ បានធ្វើការបានល្អ ធ្វើឱ្យលទ្ធផលរក្សានៅតែ ០ទល់០ រហូតដល់នាទីទី៩០។
នៅដើមវគ្គទី១ មីយ៉ាន់ម៉ា មានឱកាសសុតបញ្ចូលទី ប៉ុន្តែត្រូវបានកាត់ក្តីថាជាបាល់ Offside បន្ទាប់មក កម្ពុជាក៏មានឱកាសល្អៗជាច្រើន តែមិនអាចបញ្ចប់ទីបាន ។


ចូលដល់វគ្គទី២ ការប្រកួតនៅតែមានភាពស្វិតស្វាញ មីយ៉ាន់ម៉ា ក៏មានឱកាសរកគ្រាប់បាល់ ខណៈកម្ពុជាព្យាយាមវាយសម្រុក ដើម្បីស្វែងរកគ្រាប់បាល់ដូចគ្នា រហូតដល់ចុងម៉ោងនៃការប្រកួត រៀបនឹងបញ្ចប់ដោយលទ្ធផលស្មើគ្នាទៅហើយ ប៉ុន្ដែកីឡាករ នេតូ បានរក្សាបាល់នៅជិតតំបន់ប្រអប់ និងបញ្ជូនឱ្យ ស៊ិន កក្កដា ស៊ុតបញ្ចូលទីតែម្ដងទៅនាទីទី ៩០+៤ ។
មួយគ្រាប់នេះបានធ្វើឱ្យ ស៊ិន កក្កដា ក្លាយជាវីរបុរសរបស់កម្ពុជា ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ និងជួយកម្ពុជាទទួលបាន ៣ពិន្ទុដំបូង ក្នុងពូល B។


 
ក្រោយទទួលបាន ៣ពិន្ទុ កម្ពុជាឡើងឈរនៅ កំពូលតារាងពូល B ជាមួយ ៣ពិន្ទុ ពីការប្រកួត ១ដង ខណៈមីយ៉ាន់ម៉ាក៏មាន ៣ពិន្ទុដូចគ្នា កំពុងឈរលេខ២ ។

គួរឱ្យដឹងផងដែរថា ការប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវជួបជាមួយ ទីម័រ នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ដែលជាការប្រកួតសំខាន់សម្រាប់ការប្រជែងកៅអីទៅវគ្គផ្ដាច់ព្រ័ត្រ FIFA ASEAN Cup 2026 Division 2 ៕

Admin
28 Sep 2026 03:03
394