សេចក្តីថ្លែងការណ៍ របស់ខេមបូឌានព្រីមៀរលីគ ស្តីពីការពន្យាពេលការប្រកួត | Press Release
ខេមបូឌានព្រីមៀរលីគ (CPL) កំពុងតាមដានស្ថានភាពអាកាសធាតុដែលមានភ្លៀង ដែលប៉ះពាល់ដល់ការប្រកួតរវាងក្លិបបាល់ទាត់ ភ្នំពេញក្រោន និង ឡាយហ្វ ខេត្តព្រះសីហនុ នៅរាត្រីថ្ងៃ ទី១៩ ខែតុលា ឆ្នាំ ២០២៦ នៅកីឡដ្ឋានភ្នំពេញក្រោន។
ដោយត្រូវពន្យាពេល ការប្រកួត ចំនួន ៣០នាទី លើកទី១ នៅនាទី ៤៣:១៧ ដោយសារភ្លៀងខ្លាំង និងមានផ្គររន្ទះខ្លាំង។
CPL កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ មន្រ្តីពាក់ព័ន្ធ ក្លិបបាល់ទាត់ទាំងពី លើការគ្រប់គ្រងកីឡដ្ឋាន ជាពិសេសជាមួយ មន្ត្រីដឹកនាំការប្រកួត និងអាជ្ញាធរមូលដ្ឋាន ដើម្បីវាយតម្លៃលក្ខខណ្ឌ និងកំណត់ថាតើការប្រកួតអាចដំណើរការដោយសុវត្ថិភាពឬយ៉ាងណា។
សុវត្ថិភាពរបស់កីឡាករ មន្ត្រី បុគ្គលិក និងអ្នកទស្សនានៅតែជាអាទិភាពរបស់ CPL ។
ព័ត៌មានបន្ថែមនឹងត្រូវបានផ្តល់ជូននៅពេលដែលការសម្រេចចិត្តត្រូវបានធ្វើឡើង។
#CPL

