ហ៊ានចាប់ក្ដីស្រមៃ

Admin
08 Nov 2026 09:33
73

ស្របតាមយុទ្ធនាការ CPL Cares ក្រោមប្រធានបទ «ហ៊ានចាប់ក្ដីស្រមៃ» ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានសហការជាមួយក្រុមហ៊ុន វៀតធេល ខេមបូឌា (Viettel (Cambodia) Pte., Ltd.) ដើម្បីចុះទៅកាន់ភូមិរង់ចាំ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ក្នុងគោលបំណងរៀបចំកម្មវិធី Football Clinic និងសួរសុខទុក្ខកុមារនៅក្នុងសហគមន៍ភូមិរង់ចាំ។ 

 

លោក Peter Koo នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានមានប្រសាសន៍ថា យុទ្ធនាការ CPL Cares ក្រោមប្រធានបទ «ហ៊ានចាប់ក្ដីស្រមៃ» ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្ដល់ជំនួយជាសម្ភារសិក្សា និងរៀបចំកម្មវិធី Football Clinic សម្រាប់កុមារ។
 
លោក Peter Koo បានមានប្រសាសន៍បន្ថែមថា តាមរយៈវិស័យបាល់ទាត់ យើងអាចបង្កើតផលវិជ្ជមានដល់សង្គម និងចូលរួមចំណែកក្នុងសកម្មភាពសង្គម តាមរយៈការលើកកម្ពស់ស្មារតីសាមគ្គីភាព ការចែករំលែក និងការយកចិត្តទុកដាក់ចំពោះសហគមន៍។ ជាពិសេស កម្មវិធី Football Clinic នឹងផ្ដល់ឱកាសដល់កុមារ និងយុវជនក្នុងការសិក្សា និងអនុវត្តជំនាញបាល់ទាត់ ព្រមទាំងជំរុញទឹកចិត្តឱ្យពួកគេមានភាពក្លាហានក្នុងការដេញតាមក្ដីស្រមៃរបស់ខ្លួនតាមរយៈវិស័យកីឡាបាល់ទាត់។


 
គួររំលឹកផងដែរថា កាលពីខែសីហា ឆ្នាំ២០២៥ កន្លងទៅ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដែលរងផលប៉ះពាល់ដោយសារបញ្ហាព្រំដែន ដោយបាននាំយកជំនួយជាស្បៀងអាហារ អង្ករ និងថវិកា ដើម្បីចូលរួមសម្រាលការលំបាករបស់ពលរដ្ឋផងដែរ។
 
ដូច្នោះ បងប្អូនទាំងអស់គ្នាអាចចូលរួមគាំទ្រយុទ្ធនាការ CPL Cares – ហ៊ានចាប់ក្ដីស្រមៃ តាមរយៈ QR Code ផ្លូវការរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគផងដែរ៕​

Dare to Dream

Admin
08 Nov 2026 09:33
73

As part of the CPL Cares campaign under the theme “Dare to Dream,” the Cambodian Premier League (CPL), in collaboration with Viettel (Cambodia) Pte., Ltd., will visit Waiting Village on November 19, 2026, to organize a Football Clinic and meet with children in the community.


 
Peter Koo, General Manager of the Cambodian Premier League, said that the CPL Cares campaign under the theme “Dare to Dream” aims to provide educational support and organize Football Clinic activities for children.
 
He added that football can create a positive impact on society and contribute to social development by promoting solidarity, sharing, and care for the community. In particular, the Football Clinic will provide children and young people with opportunities to learn and develop their football skills while encouraging them to be courageous and pursue their dreams through football.


 
It is also worth recalling that in August 2025, the Cambodian Premier League visited communities in Oddar Meanchey and Siem Reap provinces affected by border-related issues. During the visit, CPL provided essential food supplies, rice, and financial assistance to help ease the difficulties faced by local residents.
 
Everyone is also encouraged to support the CPL Cares – Dare to Dream campaign through the official QR Code of the Cambodian Premier League.