មិត្តហ្វូន រួមសហការជាមួយ ខេមបូឌានព្រីមៀរលីគ ផ្តល់ជំនួយ និងការគាំទ្រដល់គ្រួសារនៅភូមិរង់ចាំ

Admin
18 Nov 2026 02:19
227

ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ – ក្រុមហ៊ុន មិត្តហ្វូន សហការជាមួយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) តាមរយៈកម្មវិធីសប្បុរសធម៌ CPL Cares ក្រោមប្រធានបទ «ហ៊ានចាប់ក្តីស្រមៃ» រៀបចំសកម្មភាពមនុស្សធម៌នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់ជំនួយចាំបាច់ និងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបានជម្លៀសចេញពីលំនៅឋានជាបណ្តោះអាសន្ន ព្រមទាំងបង្កើតនូវបទពិសោធន៍វិជ្ជមាន និងប្រកបដោយអត្ថន័យសម្រាប់កុមារ និងយុវជន។ កម្មវិធីនេះរួមមានការបរិច្ចាគសម្ភារៈ និងគ្រឿងឧបភោគបរិភោគចាំបាច់ ការរៀបចំសកម្មភាពបាល់ទាត់សម្រាប់កុមារ និងយុវជន ព្រមទាំងការចាក់បញ្ចាំងភាពយន្តក្រៅអគារដោយ TV360 ដើម្បីផ្តល់ភាពកក់ក្តៅ ការលើកទឹកចិត្ត និងបង្កើតបរិយាកាសរីករាយជូនដល់គ្រួសារដែលកំពុងជួបប្រទះការលំបាក។


ភូមិរង់ចាំ គឺជាទីតាំងស្នាក់នៅបណ្តោះអាសន្នសម្រាប់គ្រួសារដែលបានចាកចេញពីលំនៅឋាន និងកំពុងរង់ចាំឱកាសវិលត្រឡប់ទៅកាន់សហគមន៍ដើមរបស់ខ្លួនវិញ។ ក្នុងអំឡុងពេលនេះ ប្រជាពលរដ្ឋត្រូវប្រឈមនឹងការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ការសិក្សារបស់កូនៗ និងការរក្សាទំនាក់ទំនងជាមួយសាច់ញាតិ។ ដោយយល់ពីស្ថានភាពនេះ មិត្តហ្វូន និងដៃគូសហការបានរួមគ្នារៀបចំសកម្មភាពដែលមិនត្រឹមតែផ្តល់ជំនួយផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការលើកទឹកចិត្ត និងឱកាសឱ្យសមាជិកសហគមន៍បានចូលរួមក្នុងសកម្មភាពរួមគ្នាផងដែរ។


នៅថ្ងៃទី១៩ ខែវិច្ឆិកា មិត្តហ្វូនបានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ជំនួយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ដល់គ្រួសារនៅភូមិរង់ចាំ ដើម្បីចូលរួមសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីចែករំលែករបស់មិត្តហ្វូនចំពោះប្រជាពលរដ្ឋដែលកំពុងត្រូវការការគាំទ្រ។

ក្នុងថ្ងៃដដែល មិត្តហ្វូន និង CPL Cares ក៏បានសហការរៀបចំកម្មវិធីបង្វឹកបាល់ទាត់ និងចែករំលែកចំណេះដឹងសម្រាប់កុមារ និងយុវជន ដោយមានការចូលរួមពីគ្រូបង្វឹក និងកីឡាករមកពីលីគកំពូលកម្ពុជា។ តាមរយៈសកម្មភាពនេះ កុមារ និងយុវជនមានឱកាសស្វែងយល់ពីបច្ចេកទេសបាល់ទាត់មូលដ្ឋាន អភិវឌ្ឍជំនាញការងារជាក្រុម បង្កើនទំនុកចិត្តលើខ្លួនឯង យល់ដឹងពីសារៈសំខាន់នៃការទទួលទានអាហារសុខភាព និងអាហារូបត្ថម្ភ ព្រមទាំងទទួលបានបទពិសោធន៍ថ្មីៗជាមួយកីឡាករអាជីព។ លើសពីការហ្វឹកហាត់កីឡា កម្មវិធីនេះក៏មានគោលបំណងបង្កើតស្នាមញញឹម ផ្តល់ពេលវេលាដ៏រីករាយ និងលើកទឹកចិត្តកុមារដែលកំពុងរស់នៅឆ្ងាយពីផ្ទះឱ្យជឿជាក់លើសក្តានុពល និងខិតខំសម្រេចក្តីសុបិនរបស់ពួកគេ។

បន្តពីសកម្មភាពមនុស្សធម៌ និងកីឡា TV360 ដែលជាវេទិកាកម្សាន្តឌីជីថលរបស់មិត្តហ្វូន នឹងរៀបចំការចាក់បញ្ចាំងភាពយន្តក្រៅអគាររយៈពេលពីររាត្រី នៅថ្ងៃទី២០ និងទី២១ ខែវិច្ឆិកា។ ការចាក់បញ្ចាំងនេះមានគោលបំណងផ្តល់ឱកាសឱ្យកុមារ យុវជន និងក្រុមគ្រួសារបានជួបជុំគ្នា សម្រាកលំហែ និងរីករាយជាមួយការកម្សាន្តក្នុងបរិយាកាសស្និទ្ធស្នាល។ សកម្មភាពនេះក៏ជាផ្នែកមួយនៃការប្រើប្រាស់សេវាកម្មឌីជីថលរបស់មិត្តហ្វូន ដើម្បីនាំមកនូវបទពិសោធន៍វិជ្ជមាន និងការផ្សារភ្ជាប់ទំនាក់ទំនងក្នុងសហគមន៍។


លោក Le Duc Anh ប្រធាននាយកដ្ឋានម៉ាកយីហោ នៃក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា៖ «មិត្តពិតប្រាកដ គឺជាអ្នកដែលតែងតែឈរនៅក្បែរគ្នាក្នុងគ្រាលំបាក។ យើងយល់ថា ការរស់នៅឆ្ងាយពីផ្ទះ និងការរង់ចាំវិលត្រឡប់ទៅកាន់លំនៅឋានវិញ មិនមែនជារឿងងាយស្រួលនោះទេ។ ទោះបីជាមិត្តហ្វូនមិនអាចកាត់បន្ថយរយៈពេលនៃការរង់ចាំនេះបានក៏ដោយ យើងសង្ឃឹមថា ជំនួយ និងសកម្មភាពដែលបានរៀបចំឡើងនឹងអាចជួយសម្រាលការលំបាក និងនាំមកនូវស្នាមញញឹមដល់ក្រុមគ្រួសារនៅទីនេះ។ មិត្តហ្វូននឹងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ ដើម្បីចូលរួមគាំទ្រប្រជាពលរដ្ឋកម្ពុជានៅពេលដែលពួកគេត្រូវការជំនួយ»។

លោក Peter Koo នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានលើកឡើងថា៖ «យើងជឿជាក់ថា កុមារគ្រប់រូបគួរតែមានឱកាសអភិវឌ្ឍខ្លួន និងទទួលបានការលើកទឹកចិត្ត ដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ។ តាមរយៈកម្មវិធីសប្បុរសធម៌ CPL Cares ក្រោមប្រធានបទ “ហ៊ានចាប់ក្តីស្រមៃ” យើងចង់ផ្តល់នូវភាពសប្បាយរីករាយ អនុស្សាវរីយ៍ល្អៗ ព្រមទាំងបណ្តុះទម្លាប់រស់នៅប្រកបដោយសុខភាពល្អដល់កុមារ ជាពិសេសក្នុងគ្រាដ៏លំបាកនេះ។ សម្រាប់លីគកំពូលកម្ពុជា បាល់ទាត់មិនមែនគ្រាន់តែជាកីឡាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាស្ពានផ្សារភ្ជាប់ទំនាក់ទំនង នាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងរួមចំណែកកសាងសហគមន៍ឱ្យកាន់តែរឹងមាំនៅទូទាំងប្រទេស។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងការគាំទ្ររបស់ក្រុមហ៊ុន មិត្តហ្វូន ដែលបានរួមចំណែកធ្វើឱ្យចក្ខុវិស័យនេះលេចចេញជារូបរាងឡើង»។

ក្រៅពីការផ្តល់ជំនួយ និងការរៀបចំសកម្មភាពសហគមន៍ មិត្តហ្វូនក៏ផ្តល់សារៈសំខាន់ដល់ការរក្សាទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់ពួកគេ។ សម្រាប់អ្នកដែលត្រូវរស់នៅឆ្ងាយពីលំនៅឋាន ការទទួលបានសេវាទូរគមនាគមន៍ដែលមានស្ថិរភាព និងអាចទុកចិត្តបាន គឺជាមធ្យោបាយសំខាន់ក្នុងការទាក់ទងជាមួយសាច់ញាតិ ទទួលបានព័ត៌មានចាំបាច់ និងបន្តការសិក្សា ឬសកម្មភាពប្រចាំថ្ងៃតាមប្រព័ន្ធឌីជីថល។ ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា មិត្តហ្វូនបន្តខិតខំពង្រឹងបណ្តាញទំនាក់ទំនង និងអភិវឌ្ឍសេវាកម្មដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។


កម្មវិធីនៅភូមិរង់ចាំនេះ គឺជាផ្នែកមួយនៃការអនុវត្តទំនួលខុសត្រូវសង្គមរបស់មិត្តហ្វូន ដែលផ្តោតលើការចូលរួមដោះស្រាយតម្រូវការជាក់ស្តែងរបស់សហគមន៍ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ តាមរយៈកិច្ចសហការជាមួយ CPL Cares និងដៃគូពាក់ព័ន្ធ មិត្តហ្វូនបន្តបង្ហាញពីតួនាទីរបស់ខ្លួនក្នុងការរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា ទាំងតាមរយៈបច្ចេកវិទ្យា និងសកម្មភាពមនុស្សធម៌។

ក្រោមស្មារតី «មិត្តហ្វូន ដើម្បីកម្ពុជា» ក្រុមហ៊ុនបន្តប្តេជ្ញាឈរនៅក្បែរប្រជាជនកម្ពុជា មិនត្រឹមតែតាមរយៈការផ្តល់សេវាទំនាក់ទំនង និងដំណោះស្រាយឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការចូលរួមចែករំលែក និងគាំទ្រសហគមន៍ក្នុងគ្រប់កាលៈទេសៈ៕ 

Metfone Joins Hands with CPL to Support Families at Waiting Village

Admin
18 Nov 2026 02:19
227

Banteay Meanchey, Cambodia – November 19, 2026 – Metfone, in collaboration with the Cambodian Premier League (CPL) through its CPL Cares – Dare to Dream initiative, has organized a community support program at Waiting Village to provide essential assistance and encouragement to families temporarily displaced from their homes, while creating positive and meaningful experiences for children and teenagers. The initiative includes donations of essential supplies, football activities for children and teenagers, and outdoor movie screenings supported by TV360, reflecting Metfone's commitment to standing alongside Cambodian communities during challenging times.

For families who have been forced to leave their homes, living in temporary shelters presents daily challenges, including concerns about employment, children's education, and staying connected with loved ones. Recognizing these difficulties, Metfone and its partners have joined forces to provide practical assistance while creating opportunities for families to come together, participate in recreational activities, and strengthen community connections.


As part of the program, Metfone provided essential supplies to families at Waiting Village to help ease their daily challenges. In collaboration with CPL Cares – Dare to Dream, coaches and players from the Cambodian Premier League also organized football activities and interactive learning session for children and teenagers, focusing on teamwork, confidence-building, basic football skills, and the important of healthy eating and nutrition. The activities aimed to create a positive and engaging environment while encouraging children to believe in their potential, and pursue their dreams.

In addition to the donation and football activities, TV360 is supporting two nights of outdoor movie screenings on November 20 and 21, providing families with an opportunity to gather, relax, and enjoy entertainment together. The screenings are designed to create memorable moments for children and families while strengthening community bonds. Through Metfone's telecommunications network, residents can also continue accessing entertainment content on TV360 through their mobile devices.

Beyond providing direct assistance, Metfone recognizes the importance of maintaining telecommunications connectivity for families living away from home. Access to reliable communication enables residents to stay in touch with loved ones, receive important information from local authorities, access educational resources and digital services, and explore employment opportunities. This reflects Metfone's broader commitment to developing telecommunications infrastructure and digital solutions that address the practical needs of Cambodian people.


Speaking about the initiative, Mr. Le Duc Anh, Head of Brand Department at Metfone, said: “A true friend is someone who stands by us during difficult times. While Metfone cannot shorten the time families at Waiting Village must wait before returning home, we want to help ensure that they do not feel alone or disconnected from their loved ones. Connectivity not only brings people closer together but also provides access to essential information, education, and employment opportunities. Metfone will continue working closely with local authorities and partners to support communities in a practical and responsible manner.”


Mr. Peter Koo, General Manager of the Cambodian Premier League (CPL), said: “We believe every child deserves the opportunity to grow, stay active, and feel encouraged to pursue their dreams. Through CPL Cares – Dare to Dream, we hope to bring moments of joy, promote healthy habits, and create positive experiences for children, especially during challenging times. At CPL, we believe football is more than just a sport. It is a powerful platform to bring people together, inspire positive change, and contribute to stronger communities across Cambodia. We sincerely appreciate Metfone's partnership and support in helping us bring this vision to life.”


The community support program at Waiting Village further demonstrates Metfone's continued commitment to supporting Cambodian people, particularly communities facing difficult circumstances. Alongside its investments in telecommunications infrastructure and digital services, Metfone remains dedicated to implementing meaningful corporate social responsibility initiatives that respond to community needs and contribute to social well-being.


Under the spirit of “Metfone for Cambodia,” the company remains committed to standing alongside families at Waiting Village as they await their return home, helping them stay connected with loved ones, access essential services and opportunities, and maintain hope for the future.

About Metfone
Metfone is a leading telecommunications and digital technology provider in Cambodia, operating under Viettel Global, part of Vietnam's Viettel Group. The company offers a wide range of telecommunications, information technology, and digital services, including mobile connectivity, broadband internet, enterprise solutions, digital entertainment, financial technology, logistics, healthcare, and education solutions.


Through continued investment in telecommunications infrastructure, digital innovation, and corporate social responsibility initiatives, Metfone remains committed to supporting Cambodian communities and contributing to the country's sustainable development and digital transformation.