កម្ពុជាបើកទ្វារ ពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលភ្ញៀវ បង់ក្លាដែសថ្ងៃស្អែកនេះ
ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ ។

មុនពេលប៉គ្នាស្អែកនេះគ្រូទាំង២មានមតិខ្លះៗផងដែរ លោកគ្រូ Félix Dalmás គ្រូជម្រើសជាតិកម្ពុជាបានលើកឡើងថា “ប៉ះបង់ក្លាដែសលើកនេះ យើងរំពឹងថាវាក្លាយជាការប្រកួតដែលមានការប្រជែងខ្លាំង ពួកគេមានគ្រូបង្វឹកដ៏ល្អ កីឡាករដ៏ល្អ ដូច្នេះវានឹងពិបាក ប៉ុន្តែទោះជាយ៉ាងណាយើងបានរៀបចំ ដែលនេះជាប្រកួតដំបូងរបស់យើង អ៊ីចឹងយើងចង់ឱ្យវាក្លាយជាប្រកួតតានតឹង ចង់ឱ្យវាក្លាយជាការប្រកួតដ៏ពិបាក ហើយគាត់មានអារម្មណ៍សប្បាយចិត្ត និងរំភើប ដែលអ្នកគាំទ្រចំណាយពេលវេលា ថវិកា សម្រាប់ការទិញសំបុត្រចូលទស្សនាការប្រកួត ចំនុចសំខាន់គឺគាត់ត្រូវការអ្នកគាំទ្រដើម្បីឱ្យក្រុមឈ្នះ មិនគ្រាន់តែពេលក្រុមឈ្នះនោះទេ គាត់ត្រូវការអ្នកគាំទ្រដែលជួយដល់ក្រុមដើម្បីឈ្នះ គាត់សង្ឃឹមថាអ្នកគាំទ្រនឹងជឿជាក់លើក្រុម និងលើកីឡាកររបស់យើង”។

ចំណែកឯ លោក 𝗝𝗮𝘃𝗶𝗲𝗿 𝗙𝗲𝗿𝗻𝗮𝗻𝗱𝗲𝘇 𝗖𝗮𝗯𝗿𝗲𝗿𝗮 ដែលជាគ្រូរបស់ជម្រើសបង់ក្លាដែស “«សម្រាប់យើងរៀបចំក្រុមដដែល យើងដឹងថាកម្ពុជាលើកនេះមានការផ្លាស់ប្ដូរបើធៀបទៅនឹងខែកញ្ញាកន្លងទៅ គេមានការប្រកួត U-23 ទល់នឹងជប៉ុន ដូច្នេះចន្ធា ពិសុទ្ធ ដែលបានមិនបានលេងទល់នឹងយើង។ យើងស្គាល់កីឡាករគេច្បាស់ វឌ្ឍនាកា ក៏នឹងមានមុខផងដែរ ប៉ុន្តែសម្រាប់យើង យើងមិនចង់និយាយច្រើនអំពីបុគ្គលម្នាក់ៗនោះទេ យើងដឹងពីគុណភាពរបស់កម្ពុជា។»”

គួររំលឹកផងដែរថា មុនប៉ះគ្នាក្នុងជំនួបមិត្តភាពអន្តរជាតិវេលាម៉ោង ៧:០០យប់ស្អែកនេះ ក្រុមទាំង២ធ្លាប់ប៉ះគ្នាម្ដង ក្នុងជំនួបមិត្តភាពអន្តរជាតិដែរ កាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ដោយលទ្ធផលកាលនោះកម្ពុជា បានចាញ់បង់ក្លាដែស ក្នុងលទ្ធផល ១ទល់០៕


