ការប្រកួតពានរង្វាន់ AFC Cup វគ្គជម្រុះបឋមសម្រេចធ្វើនៅកីឡដ្ឋាន ស្មាត អរ អេស អិន ក្រោយពីមានការគាំទ្រពីសំណាក់ AFC !

Admin
18 Jul 2023 07:56
783148

ការប្រកួតពានរង្វាន់ AFC Cup 2023/24 វគ្គជម្រុះ​បឋម រវាងក្លិបបាល់ទាត់ភ្នំពេញក្រោនជាមួយនឹងក្លិបមកពីប្រទេសឡាវ Young Elephants​ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី​ 16 ខែសីហា ឆ្នាំ២០២៣ នាកីឡដ្ឋាន ស្មាត អរ អេស អិន ក្នុងប្រទេសកម្ពុជា ខាងមុខនេះ។

ប្រកួតលក្ខណៈអន្ដរជាតិ ដូចជា AFC Cup នេះគឺតម្រូវឱ្យក្លិបប្រើប្រាស់តែនៅពហុកីឡដ្ឋានជាតិ អូឡាំពិក តែប៉ុណ្ណោះ បន្ទាប់ពីមានក្រុមហ៊ុន Cambodian Premier League ចូលមកកាន់ក្លិបក្នុងស្រុករបស់យើង ហើយបានខិតខំ កែប្រែ ហេដ្ឋារចនាសម្ព័ន និងអភិវឌ្ឍន៍ មួយកម្រឹតទៀតក្នុងឆាកអន្តរជាតិ នឹងបានធ្វើឱ្យសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី - AFC គាំទ្រផ្ទាល់ដើម្បីអនុញ្ញាត្តអោយកីឡដ្ឋាន ស្មាត អ.អេស.អិន ធ្វើជាទីកន្លែងប្រកួត AFC CUP 2023/24 សារជាថ្មីម្ដងទៀត រវាង ភ្នំពេញក្រោន ជាមួយនឹង Young Elephants FC ។

គួររំលឹកឱ្យដឹងផងដែរថា ភ្នំពេញក្រោនធ្លាប់ប្រាស់កីឡដ្ឋាន អ.អេស.អិន របស់ខ្លួន កាលពីឆ្នាំ២០១៧ ម្តងរួចមកហើយ ហើយពេលនោះតែដោយសារ ពហុកីឡដ្ឋានជាតិជាប់ធ្វើការជួសជុល និងទុកអោយក្លិបផ្សេងៗទៀតធ្វើការប្រកួតក្នុងលីគ។