អាយអេសអាយជាក្រុមឡើងមកពីលីគទី២ដែលរកបាន៣ពិន្ទុនៅសប្ដាហ៍ដំបូងនេះ

Admin
07 Aug 2023 09:49
113267

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ បានបញ្ចប់សប្ដាហ៍ទី១ រួចរាល់ហើយកាលពីយប់មិញនេះ។

បន្ទាប់ពីបញ្ចប់ការប្រកួតសប្ដាហ៍ទី១យប់មិញនេះយើងមើលឃើញថា អាយ អេស អាយ ដង្កោសែនជ័យ ជាក្រុមដែលទើបឡើងមកលីគទី២ បានយកឈ្នះក្រុមចាស់វស្សាលីគកំពូលកម្ពុជា អង្គរថាយហ្គឺរ ដោយលទ្ធផល ១ទល់០ នៅកីឡដ្ឋាន AIA Stadium, KMH ដែលទាត់បាល់បញ្ចូលទីដោយកីឡាករ COULIBALY ABDEL KADER នៅនាទី ទី៥២' ចំណែកឯលទ្ធផល៤ប្រកួតផ្សេងទៀតរួមមាន ក្រុមព្រៃវែងបានចាញ់ណាហ្គាវើលដ៍ដោយលទ្ធផល ៤ទល់៥ វិសាខាឈ្នះគីរីវង់សុខសែនជ័យដោយលទ្ធផល២ទល់០, កងយោធពលខេមរភូមិន្ទបានចាញ់ព្រះខ័នរាជស្វាយរៀងដោយលទ្ធផល ០ទល់២ និងជំនួប Classic Match ភ្នំពេញក្រោនបានយកឈ្នះបឹងកេតដោយលទ្ធផល ២ទល់១។

គួរបញ្ជាក់ឱ្យដឹងផងដែរថាការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ មាន១០ក្រុម បែកចែកជាការប្រកួតជាពីរដំណាក់កាល ដោយសរុបពិន្ទុអ្នកដែលមានពិន្ទុច្រើនជាងគេនឹងក្លាយជាជើកឯក។