កីឡាករខ្មែរតែម្នាក់គត់ដែលជាប់ជាកីឡាករល្អប្រចាំការប្រកួតសម្រាប់ សប្ដាហ៍ទី១

Admin
08 Aug 2023 10:02
127628

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី១ បានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ និងគួរឱ្យទាក់ទាញយ៉ាងខ្លាំង។

ក្រោយពីចប់ការប្រកួតក្លិបដែលទទួលបានជ័យជន្នះមានកីឡាករល្អប្រចាំការប្រកួតរៀងៗខ្លួន ក្នុងនោះយើងសង្កេតឃើញថាមានតែកីឡាករខ្មែរតែម្នាក់គាត់ដែលបានជ្រើសរើសជាកីឡាករប្រចាំការប្រកួតសប្ដាហ៍ទី១នេះ  គឺកីឡាករ អ៊ុក សុវណ្ណ របស់ក្លិបបាល់ទាត់ វិសាខា ក្រោយពីជួយឱ្យវិសាខា បានយកឈ្នះ គិរីវង់សុខសែនជ័យ ២ទល់០

ចំណែកឯកីឡាករល្អប្រចាំការប្រកួត៤នាក់ផ្សេងទៀតមានដូចជាៈ កីឡាករ Marques Marcio សញ្ជាតិប្រេស៊ីល របស់ណាហ្គាវើលដ៍, កីឡាករ ABDEL KADER សញ្ជាតិ IVOIRIENNE របស់ ISI ដង្កោសែនជ័យ, កីឡាករ MARCUS WARREN HABER សញ្ជាតិកាណាដា របស់ព្រះខ័នរាជ ហ្វូតប៊ល ក្លឹប ឯ.ក និងម្នាក់ចុងក្រោយគឺកីឡាករ Yudai Ogawa សញ្ជាតិជប៉ុន របស់ក្លិបភ្នំពេញក្រោន។

សូមជម្រាបផងដែរថាកីឡាករល្អប្រចាំការប្រកួតនីមួយៗនឹងទទួលបានម៉ាស៊ីនទឹកក្ដៅត្រជាក់ ( Home Shower ) ដែលឧបត្ថម្ភដោយក្រុមហ៊ុន Panasonic ៕