មកដឹងពីចំណាប់អារម្មណ៍គ្រូព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោនមុនប៉ះគ្នាល្ងាចនេះ

Admin
11 Aug 2023 11:10
148733

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី២ នឹងចាប់ផ្ដើមប្រកួតល្ងាចនេះហើយ ដោយក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង បើកទ្វារផ្ទះទទួលក្រុមជើកឯកឆ្នាំចាស់ភ្នំពេញក្រោន វេលម៉ោង ៦:០០នាទីល្ងាច នាកីឡដ្ឋានខេត្តស្វាយរៀង។

មុនប៉ះគ្នាល្ងាចនេះគ្រូរបស់ក្លិបទាំង២ក៏មានចំណាប់អារម្មណ៍រៀងៗខ្លួនផងដែរ លោក Pep Muñoz ជាគ្រូបង្គោលព្រះខ័នរាជស្វាយរៀងបានលើកឡើងថា៖ “បាទ! ក្រោយព៏ចប់ការប្រកួតទី១ ឥឡូវនេះយើងនឹងជួបជាមួយម្ចាស់ជើងឯក ហើយអ្វីដែលសំខាន់យើងបានត្រឡប់ទៅទឹកដីរបស់យើង និង អ្នកគាំទ្ររបស់យើង វាគឺល្អមែនទែនដែលយើងលេងទល់នឹងក្រុមដែលល្អជាងគេក្នុងលីគ ហើយពិតណាស់វាជាកម្លាំងជម្រុញបន្ថែម ពួកយើងនឹងព្យាយាមធ្វើជាខ្លួនឯង នឹងបង្ហាញអ្វីឱ្យដូចនឹងការប្រកួតដំបូង នឹងព្យាយាមដើម្បីឈ្នះជាមួយកីឡាកររបស់ពួកយើង​ វាល្អក៏ដែរក្រុមលេងប៉ះជាមួយគេ យើងដឹងពីរបៀបលេងគេ តែយើងនឹងព្យាយាមធ្វើអ្វីជាយើង ហើយគាត់ក៏មានអារម្មណ៍រំភើប និងភ្ញាក់ផ្អើលចំពោះអ្នកគាំទ្ររបស់យើងនៅកីឡដ្ឋាន Tiffy Army ពួកគេពិតជាអស្ចារ្យ ខ្ញុំសូមឱ្យគ្រប់គ្នាអញ្ញើញមកកីឡដ្ឋានក្នុងការប្រកួតក្នុងដីលើកដំបូងនៃរដូវកាលថ្មី យើងសន្យាថានឹងផ្ដល់ការប្រកួតមួយដែលល្អបំផុត ហើយនឹងរួមគ្នាឆ្ពោះទៅមុខ”

ចំណែកឯលោក Oleg ក៏បានលើកអំពីព្រះខ័នរាជស្វាយរៀងថា «ពួកគេមានគ្រូថ្មី កីឡាករថ្មីច្រើន និងការលេងក៏ថ្មីដូចគ្នាដែរ ពួកគេលេងដើម្បី ៣ពិន្ទុ ខ្ញុំជឿថាវានឹងក្លាយជាការប្រកួតដ៏លំបាក ព្រោះក្រុមទាំង ២ មានសមាសភាពប្រហាក់ប្រហែលគ្នា»

គួរឱ្យដឹងផងដែរថាក្រុមទាំង២សុតតែឈ្នះដូបចគ្នាកាលពីការប្រកួតសប្ដាហ៍ទី១កន្លងទៅដោយក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះកងយោធពលខេមរភូមិន្ទ ២ទល់០ និង ភ្នំពេញក្រោនបានយកឈ្នះបឹងកេត ២ទល់១ មាន៣ពិន្ទុដូចគ្នា។

តើបងប្អូនគិតថាក្រុមណានឹងទទួលបានជ័យជម្នះនៅក្នុងការប្រកួតនៅល្ងាចនេះ ?