វិសាខាសុត៤គ្រាប់ ដូចគ្នាក្នុងសប្ដាហ៍ទី២នេះ!
ក្រុមវិសាខារកបាន៤គ្រាប់ក្នុងការប្រកួតតទល់ជាមួយណាហ្គាវើលដ៍ នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ និងការប្រកួតអ៊ីខេមបូឌានព្រីមៀរលីគ រដូវកាល២០២៣/២៤ សប្ដាហ៍ទី២ដូចគ្នានេះ។

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី២ ក្រុមវិសាខាបានយកឈ្នះក្រុមណាហ្គាវើលដ៍ដោយលទ្ធផល ៤ទល់១ ដែលបានរកបានដោយកីឡាករ OLIVEIRA BASTOS , ស៊ិន កក្ដដា, ស៊ិន សុផាណាត់ និងគ្រាប់ Own Goal របស់ BEKTUR AMANGELDIEV ចំណែកឯការប្រកួត eCPL សប្ដាហ៍ទី២ ក្រុមវិសាខា ដែលលេងដោយកីឡាករ ឆាយ សុវីឡា បានត្រឹមស្មើរ កីឡាករ ទឹម វង្សរ៉ាវុទ្ធ របស់ណាហ្គាវើលដ៍ ដោយលទ្ធផល ៤ទល់៤ ។

គួរឱ្យដឹងផងដែរថា ក្រោយពីបញ្ចប់ការប្រកួតCPLសប្ដាហ៍ទី២នេះ ក្រុមវិសាខាបានឡើងមកឈរលេខ១ មាន៦ពិន្ទុ មានគ្រាប់បាល់ចំណេញ ៥គ្រាប់ តាមពីក្រោយដោយ ព្រះខ័នរាជស្វាយរៀង មាន៦ពិន្ទុ និងមានគ្រាប់បាល់ចំណេញ ៣គ្រាប់ ចំណែកឯ eCPL វិសាខាកំពុងឈរលេខ៥ មានត្រឹម២ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់២ប្រកួត ស្មើរទាំង២ប្រកួត។


