វិសាខា, ព្រះខ័នរាជស្វាយរៀងមិនទាន់ស្គាល់ពាក្យថាចាញ់ ខណៈដែលអង្គរថាយហ្គឺរស្គាល់ជ័យជម្នះលើកដំបូង
វិសាខាមិនទាន់ស្គាល់បរាជ័យនោះទេក្រោយយកឈ្នះក្រុមអាយអេសអាយ ដង្កោសែនជ័យ ដោយលទ្ធផល ៤ទល់០ កាលពីយប់មិញនៅកីឡដ្ឋានព្រីនស៍ ដោយ៤គ្រាប់របស់វិសាខារកបានដោយកីឡាករ MOUZINHO នៅនាទីទី១២ កីឡាករ BASTOS JONATA រកបាន២គ្រាប់ម្នាក់ឯងនៅនាទីទី ៣២និងនាទីទី៦៩ និងគ្រាប់បាល់ទី៤ រកបានដោយកីឡាករ TAKUMU NISHIHARA
ចំណែកឯព្រះខ័នរាជស្វាយរៀងវិញបានសុតបាល់បញ្ចូលទីចុងម៉ោងយកឈ្នះលើណាហ្គាវើលដ៍ដោយលទ្ធផល ១ទល់០ នៅកីឡដ្ឋានខេត្តស្វាយរៀងក្រោមក្រសែភ្នែកទស្សនិជក៣៤៩០នាក់ និងគ្រាប់បាល់១គ្រាប់រកបានដោយកីឡាករសញ្ជាតិកាណាដា MARCUS WARREN HABER នៅនាទីទី៨២។
ខណៈដែលក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាបអង្គរថាយហ្គឺរបានស្គាល់ជ័យជម្នះលើកដំបូង ដោយបានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ២ទល់០ ដែលរកបានដោយកីឡាករ BLASCO LLORENS VICTOR នៅនាទីទី ១៥ និងកីឡាករវ័យក្មេង រ៉ុង ពិសី ទាត់បាល់ពីចម្ងាយចូលទីយ៉ាងស្អាតនៅនាទីទី ៨៤ ធ្វើឱ្យអង្គរថាយហ្គឺរបាន៣ពិន្ទុលើដំបូងក្រោយចាញ់២ប្រកួតជាប់គ្នានាប្រកួតកន្លងទៅ។
គួរឱ្យដឹងផងដែរថាក្រោយបញ្ចប់ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី៣ វិសាខាឈរនៅកំពូលតារាងមាន ៩ពិន្ទុ គ្រាប់បាល់ចំណេញ៩គ្រាប់ តាមពីក្រោយដោយព្រះខ័នរាជស្វាយរៀង មាន៩ពិន្ទុ និងគ្រាប់បាល់ចំណេញ ៤គ្រាប់ ចំណែកឯអង្គរថាយហ្គឺរឡើងមកលេខ៧ មាន៣ពិន្ទុ ជំពាក់គ្រាប់បាល់២គ្រាប់៕

