ព្រះខ័នរាជស្វាយរៀងមិនទាន់ស្គាល់ពាក្យថាចាញ់ ខណៈ MARCUS HABER រក្សា Top Scorer
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី៤ កាលពីថ្ងៃសៅរ៍កន្លងទៅ ព្រះខ័នរាជស្វាយរៀងបានបន្ដយកឈ្នះអាយអេសអាយដង្កោសែនជ័យដោយលទ្ធផល ២ទល់១ នាកីឡដ្ឋាន AIA, KMH Park ក្រោមទស្សនិជន ១៨២៧នាក់។
ខណៈដែលខ្សែប្រយុទ្ធជំនាញទែនបញ្ជូលទី MARCUS HABER បានទែនបញ្ចូលទី១គ្រាប់ទៀតក្នុងជំនួបអាយអេសអាយដង្កោសែនជ័យ និង ព្រះរាជស្វាយរៀង បានធ្វើឱ្យរូបគេនៅរក្សាឈរកំពូលតារាងអ្នកសុតបញ្ចូលទីបានច្រើនជាងគេ មាន៦គ្រាប់ និងលេខ២ កីឡាករសញ្ជាតិប្រេស៊ីល OLIVEIRA BASTOS របស់វិសាខាមាន៥គ្រាប់ ។
គួរឱ្យដឹងផងដែរថាក្រោយបញ្ចប់ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី៤ ព្រះខ័នរាជស្វាយរៀងឈរនៅកំពូលតារាងមាន ១២ពិន្ទុពេញ គ្រាប់បាល់ចំណេញ៥គ្រាប់ តាមពីក្រោយដោយព្រះវិសាខា មាន៩ពិន្ទុ និងគ្រាប់បាល់ចំណេញ ៧គ្រាប់ ខណៈដែលគិរីវង់សុខសែនជ័យឈរបាតតារាង មាន១ពិន្ទុ ៕


