ចន្ធា ចន្ទាកា ទទួលបានការកោះហៅចូលជម្រើសជាតិឈុតធំលើកដំបូង បន្ទាប់ពី...

Admin
29 Aug 2023 10:29
322089

បន្ទាប់ពីជួយឱ្យបឹងកេតយកឈ្នះវិសាខា ៤ទល់២ កីឡាករ ចន្ធា ចន្ទាកា សុត២គ្រាប់ និង បញ្ជូនឱ្យមិត្តក្រុម ១គ្រាប់ ជួយឱ្យបឹងកេតយកឈ្នះវិសាខា ដោយលទ្ធផល ៤ទល់២ នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី៤ កន្លងទៅ បន្ទាប់បានប្ដូរនៅនាទីទី៦៣ ជំនួសកីឡាករ ម៉ាត់ ណូរ៉ុន ។

នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកោះហៅ កីឡាករ ចន្ធា ចន្ទាកា ចូលជម្រើសជាតិឈុតធំត្រៀមប្រកួតមិត្តភាពអន្ដរជាតិ ជាមួយហុងកុង និង ម៉ាកាវ នាថ្ងៃទី០៧ និង ១១ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

គួររំលឹកឱ្យដឹងផងដែរថា ការប្រកួតមិត្តភាពអន្ដរជាតិមានចំនួន២ប្រកួតសម្រាប់ថ្ងៃ FIFA Day គឺ កម្ពុជា 🇰🇭 vs 🇭🇰 ហុងកុង នឹងធ្វើឡើងនៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ នាទីយប់ នាពហុកីឡាដ្ឋានជាតិអូឡាំពិក និងមួយប្រកួតទៀត កម្ពុជា 🇰🇭 vs 🇲🇴 ម៉ាកាវ នឹងធ្វើឡើងនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ នាទីយប់ នាពហុកីឡាដ្ឋានជាតិអូឡាំពិក៕