ផាច សុជាវីឡា រកគ្រាប់បាល់លើកដំបូងឱ្យភ្នំពេញក្រោន និងត្រូវបានកោះហៅចូលជម្រើសជាតិឈុតធំ
កីឡាករខ្សែការពារ ផាច សុជាវីឡា រកបានគ្រាប់បាល់ដំបូងរបស់ខ្លួនឱ្យភ្នំពេញក្រោនសម្រាប់ការរដូវកាលថ្មី សប្ដាហ៍ទី៤ ជាមួយនឹងណាហ្គាវើលដ៍ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ ។

បន្ទាប់ពីចូលរួមជាមួយភ្នំពេញក្រោន ផាច សុជាវីឡា បានជួយឱ្យភ្នំពេញក្រោនឈ្នះពានរង្វាន់គ្រុឌខេមបូឌាន ស៊ុបពើរខាប់ ឆ្នាំ២០២៣ និងបានបង្ហាញខ្លួនលើឆាកអន្ដរជាតិក្នុងការប្រកួត AFC CUP ជាមួយ Young Elephant របស់ឡាវ , Tampines Rovers របស់សិង្ហបុរី និងលើកចុងក្រោយជួយភ្នំពេញក្រោនយកឈ្នះណាហ្គាវើលដ៍ ៣ទល់២ ហើយត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជាកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិឈុតធំ ត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិជាមួយហុងកុង និង ម៉ាកាវ សម្រាប់ថ្ងៃ FIFA DAY ខាងមុខនេះ។

គួរឱ្យដឹងផងដែរថានៅល្ងាចនេះវេលាម៉ោង ៦:០០ នាទី ភ្នំពេញក្រោននឹងត្រូវប្រកួតជាមួយកងយោធពលខេមរភូមិន្ទ បង្គ្រប់សម្រាប់សប្តាហ៍ទី៣ នាកីឡដ្ឋានស្មាត អរ អេស អិន៕


