MARCUS HABER បង្កើតកំណត់ត្រាសុតចូលទីគ្រប់ការប្រកួតនៅ CPL
កីឡាករសញ្ជាតិកាណាដា MARCUS WARREN HABER ក្លាយជាកីឡាករសុតបញ្ចូលទីច្រើនជាងគេនៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ សប្ដាហ៍ទី៤ ដោយសុតបាន៦គ្រាប់ តាមពីក្រោយដោយកីឡាករសញ្ជាតិប្រេស៊ីល DE OLIVEIRA BASTOS JONATA របស់វិសាខាមាន៥គ្រាប់។

ដោយ៦គ្រាប់របស់ MARCUS WARREN HABER រកបាននៃការប្រកួតជាមួយកងយោធពលខេមរភូមិន្ទ ២គ្រាប់ , ភ្នំពេញក្រោន ២គ្រាប់, ណាហ្គាវើលដ៍ ១គ្រាប់ និង ជាមួយ អាយអេសអាយដង្កោសែនជ័យ ១គ្រាប់ បានក្លាយជាកីឡាករតែម្នាក់គត់ដែលសុតបញ្ចូលទីគ្រប់ការប្រកួតនៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ សម្រាប់៤សប្ដាហ៍កន្លងមកនេះ។

សូមជម្រាប់ឱ្យដឹងផងដែរថា ខេមបូឌានព្រីមៀរលីគ នឹងសម្រាកសម្រាប់ FIFA Day ចាប់ពីសប្ដាហ៍នេះតទៅ រហូតដល់ពាក់កណ្តាលខែ កញ្ញា ទើបមានការប្រកួតវិញ CPL-WEEK5 គឺនៅថ្ងៃ ទី១៦ និង ១៧ ខែកញ្ញា ឆ្នាំ២០២៣៕


