គោព្រៃជំទង់ U23 កម្ពុជា មានភារកិច្ចប្រកួតវគ្គជម្រុះ AFC U23 Asian Cup Qatar 2024 នៅថ្ងៃខានស្អែកនេះ!

Admin
04 Sep 2023 14:08
1255

កាលពីម្សិលមិញនេះក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ បានចាកចេញពីកម្ពុជាទោកាន់ប្រទេសអារ៉ាប៊ី សាអូឌីត ហើយ ដើម្បីធ្វើការប្រកួតជម្រុះ AFC U23 Asian Cup Qatar 2024 ក្រោយពីជ្រើសរើសកីឡាករបាន២៣នាក់ ដឹកនាំដោយលោកគ្រូ GYTOKU KOJI ។

កម្ពុជាស្ថិតនៅក្នុងពូល J មាន ៣ប្រទេសផ្សេងទៀតចូលរួម គឺ ម្ចាស់ផ្ទះ រ៉ាប៊ី សាអូឌីត , លីបង់ និងម៉ុងហ្គោលី នឹងចាប់ផ្ដើមការប្រកួតចាប់ពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣។


គួរឱ្យដឹងផងដែរថាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំនឹងប្រកួតបើកឆាកទល់នឹងក្រុមលីបង់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ប្រកួតបន្ទាប់នឹងត្រូវជួបជាមួយ ម៉ុងហ្គោលី នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ និងចុងក្រោយនឹងត្រូវជួបម្ចាស់ផ្ទះ អារ៉ាប៊ី សាអូឌីត ដែលការប្រកួតទាំងអស់នឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ី សាអូឌីត៕