តោះមកដឹងខ្លះៗពីសមត្ថភាពគូប្រកួតរបស់ភ្នំពេញក្រោនត្រូវជួបថ្ងៃស្អែកនេះ!

Admin
20 Sep 2023 11:13
2209

ក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលតំណាងឱ្យកម្ពុជានឹងត្រូវធ្វើដំណើរទៅប្រកួតជាមួយក្រុម Cebu របស់ហ្វីលីពីនក្នុងពានរង្វាន់ AFC CUP វគ្គសន្សំពិន្ទុក្នុងពូល F នាប្រទេសហ្វីលីពីន។

មកដឹងពីសមត្ថភាពគូប្រកួតរបស់ភ្នំពេញក្រោន Cebu ទាំងអស់គ្នា៖ 
ក្លិប DYNAMIC HERB CEBU FC ឬហៅកាត់ថា CEBU FC បានលេងក្នុងពានរង្វាន់ Philippine Football League ដោយស្ថិតនៅលេខ២ ក្នុងតារាងចំណាត់ថ្នាក់ហ្វីលីពីនលីគ ឆ្នាំ២០២២-២០២៣ ឆ្លងកាត់ការប្រកួត២២ប្រកួត ឈ្នះ ១៥ ស្មើរ ៦ និងចាញ់១ លើក សុតបញ្ចូលទីគូប្រកួតបាន ៥២គ្រាប់ គេសុតចូល២៣គ្រាប់ មានគ្រាប់បាល់ចំណេញ ២៩គ្រាប់ មាន ៥១ពិន្ទុ ចំណែកស្ថិតិ៥ប្រកួតចុងក្រោយរបស់គេធ្វើបានល្អខ្លាំងមែនទែន ដោយឈ្នះ៤ និង ស្មើរ១ រួមមាន ប្រកួត Cebu 0-0 Stallions, Cebu 2-0 UP, Manila Digger 1-4 Cebu, Pilipinas Dragons 1-8 Cebu និងចុងក្រោយCebu 2-1 Maharlika ។

ចំណែកឯកីឡាករវិញគឺគឺយើងចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធសញ្ជាតិតួគី គឺកីឡាករ Arda Cinkir ពាក់អាវលេខ១៩ ដែលរូបគេគឺជា Top Score នៅក្នុងក្រុមរកបាន៨គ្រាប់ មានវ័យត្រឹមតែ២០ឆ្នាំប៉ុណ្ណោះ ហើយនិងមានកីឡាករបរទេសសំខាន់ផ្សេងៗទៀត។

គួរឱ្យដឹងផងដែរថាក្រុម CEBU FC នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមសិង្ហក្រហមភ្នំពេញក្រោន របស់កម្ពុជាវេលាម៉ោង ៧:០០ នាទីយប់ (កម្ពុជា) នៅរាត្រីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នាកីឡដ្ឋាន RIZAL MEMORIAL SPORTS COMPLEX (MANILA) ប្រទេសហ្វីលីពីន៕ 

ប្រភពរូប៖ Cebu Football Club