Tiffy Army វាយបកយកឈ្នះបឹងកេត ៤ទល់៣ នៅក្រោមដំណក់ទឹកភ្លៀង

Admin
25 Sep 2023 11:27
598

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី៦នេះពិតជាមានការប្រកួតដ៏ជក់ចិត្ត ស្វិតស្វាញមែនទែន ស្របពេលដែលក្រុមកងយោពលខេមរភូមិន្ទបានវាយបកយកឈ្នះបឹងកេត យកបាន៣ពិន្ទុពីក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក របស់បឹងកេត។

ក្នុងជំនួបបឹងកេតនិងកងយោពលខេមរភូមិន្ទមានការសុតបញ្ចូលទីគ្នារហូតដល់៧គ្រាប់ឯណោះ ដោយ៣គ្រាប់របស់បឹងកេតសុតបញ្ចូលទីដោយកីឡាករ ម៉ាត់ ណូរ៉ុន នៅនាទីទី២, កីឡាករ GOLUBOVIC STEFAN នៅនាទីទី ៤៧ និង គ្រាប់ទី៣ដោយកីឡាករ YOSHIHAMA RYOHEI នៅនាទីទី៥៣ ចំណែកឯ៤គ្រាប់របស់ Tiffy Army រកបានដោយកីឡាករ ញាណ សុស៊ីដាន់ ២គ្រាប់ម្នាក់ឯងនៅនាទីទី ៣៩, នាទីទី៥៣, គ្រាប់តាមស្មើរ៣ទល់៣ រកបានដោយកីឡាករ យ៉ាំង ភូមិន្ទ នៅនាទីទី ៧១ និងគ្រាប់បាល់ជ័យជម្នះរកបានដោយកីឡាករ ណាត សង្ហារ នៅនាទីទី៨៥ ធ្វើឱ្យបឹងកេតចាញ់កងយោពលខេមរភូមិន្ទដោយលទ្ធផល ៣ទល់៤ ហើយនេះជាការចាញ់ជាលើកដំបូងនៅក្នុងដីរបស់បឹងកេត ចាប់តាំងពីយកពហុកីឡដ្ឋានជាតិអូឡាំពិកជាទឹកដីរបស់ខ្លួន។

ក្រោយយកឈ្នះបឹងកេតធ្វើឱ្យកងយោពលខេមរភូមិន្ទ ឡើងមកកាន់លេខ៤ មាន ១០ពិន្ទុ ឆ្លងកាត់ប្រកួត៦លើក ឈ្នះ៣ ស្មើរ ១ និងចាញ់២ ខណៈដែលបឹងកេតឈរនៅលេខ៣ មាន១០ពិន្ទុដូចគ្នា៕