កីឡាករ ស៊ុ សាន់ សុតមួយជើងពីចម្ងាយជួយឱ្យ គិរីវង់សុខសែនជ័យ បាន១ពិន្ទុ ពីទឹកដីកំពង់ស្ពឺ
គិរីវង់សុខសែនជ័យបានបង្អាក់ដំណើរក្នុងការ យក៣ពិន្ទុរបស់ណាហ្គាវើលដ៍ ពីការប្រកួត ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី៦ កន្លងទៅនេះដោយលទ្ធផលស្មើរគ្នា ១ទល់១ ក្រោយពីទាត់បាល់បញ្ចូលទីពីចម្ងាយយ៉ាងអស្ចារ្យរបស់កីឡាករខ្សែការពារ ស៊ុ សាន់ នៅនាទី៩០'។
ក្រោយការប្រកួតក្លិបគិរីវង់សុខសែនជ័យបានត្រឹម១ពិន្ទុ ពីទឹកដីខេត្តកំពង់ស្ពឺ ហើយធ្វើឱ្យគេទទួលបាន២ពិន្ទុ ឆ្លងកាត់ការ៦ប្រកួត ចាញ់៤ និងស្មើរ ២ប្រកួត។

សូមជម្រាបឱ្យដឹងផងដែរថាការប្រកួតសប្ដាហ៍ទី៧ ក្លិបគិរីវង់សុខសែនជ័យ នឹងបើកទ្វារផ្ទះទទួលក្រុមអាយ អេស អាយ ដង្កោសែនជ័យ នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៥:៤៥ នាកីឡដ្ឋាន គិរីវង់សុខសែនជ័យ៕


