ព្រះខ័នរាជស្វាយរៀង និង MARCUS HABER សុទ្ធតែរក្សាកំណត់ត្រារៀងខ្លួន !

Admin
27 Sep 2023 10:07
844

ក្រុមព្រះខ័នរាជស្វាយរៀងដែលដឹកនាំដោយលោក Pep Monus បានរក្សាកំណត់ត្រាមិនដែលចាញ់៦សប្ដាហ៍ជាប់ៗគ្នា ក្រោយពីយកឈ្នះក្រុមខ្លាំងវិសាខាយ៉ាងប្រជិតផើយក្នុងលទ្ធផល១ទល់០កាលពីយប់ថ្ងៃអាទិត្យ នាកីឡដ្ឋានព្រីនស៍ កន្លងទៅ ។

ចំណែកកីឡាករ​ MARCUS WARREN HABER ក៏បានរក្សាកំណត់ត្រារបស់ខ្លួនផងដែរគឺជាការសុទ្ធចូល៦ប្រកួតជាប់ៗគ្នា ដោយរកបានគ្រាប់បានជាមួយក្លិប កងយោធពលខេមរភូមិន្ទ, ភ្នំពេញក្រោន, ណាហ្គាវើលដ៍, អាយ​ អេស អាយ ដង្កោសែនជ័យ, អង្គរថាយហ្គឺរ និងចុងក្រោយនេះសុតចូលក្រុមវិសាខា ។

គួរជម្រាបឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី៦នេះ ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលមាន ១៨ពិន្ទុពេញ ឆ្លងកាត់ការប្រកួត ៦ប្រកួត ឈ្នះទាំងអស់ ខណៈដែលកីឡាករ MARCUS HABER ឈរកំពូលតារាងជាកីឡាករដែលសុទ្ធបញ្ចូលទីច្រើនជាងគេគឺមាន៨គ្រាប់៕