ភ្នំពេញក្រោនត្រូវបន្ដភារកិច្ច AFC CUP នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ
ក្រុមភ្នំពេញក្រោនត្រូវបន្ដភារកិច្ច AFC CUP បន្ដទៀតក្រោយយកឈ្នះព្រៃវែងនៃខេមបូឌានព្រីមៀរលីគសប្ដាហ៍ទី៨ ដោយលទ្ធផល ៣ទល់១ ក្នុងកីឡដ្ឋាន Smart R.S.N របស់ខ្លួន។

បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងលីគភ្នំពេញក្រោនត្រូវបន្ដជួបក្រុមខ្លាំងមកពីអូស្ដ្រាលី MACATHUR UNITED សម្រាប់ជំនួបទី៣នៃការប្រកួតពាន AFC Cup 2023/24 (Group Stage) នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិ (អូឡាំពិក) ខាងមុខនេះ។

គួរឱ្យដឹងផងដែរថាក្រុមទាំង២ ឆ្លងកាត់ការប្រកួត២កលើកកន្លងមកគឺឈ្នះទាំង២ប្រកួតដូចគ្នា ដោយក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន បានយកឈ្នះ Cebu ៣ទល់០ និង SHAN UNITED ៤ទល់០ ខណៈដែល MACATHUR UNITED បានយកឈ្នះ SHAN UNITED ៣ទល់២ និងបានយកឈ្នះ Cebu យ៉ាងចាស់ដៃ ៨ទល់២។

តើបងប្អូនគិតថាភ្នំពេញក្រោនរបស់កម្ពុជាអាចយកឈ្នះ MACATHUR UNITED បានដែរឬទេ?

រូបភាពៈ Phnom Penh Crown FC

