Cambodian Premier League បន្ដជុំទី២ នៅចុងសប្ដាហ៍នេះ

Admin
31 Oct 2023 14:05
969

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ បន្ដជុំទី២ ត្រូវនឹងសប្ដាហ៍ទី១០ នឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះតែម្ដងដោយមិនមានការសម្រាកនោះទេ។

ដោយថ្ងៃសៅរ៍ទី ០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មាន២ប្រកួត នឹងថ្ងៃអាទិត្យ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មាន៣ប្រកួត ក្នុងនោះមានមួយគូគឺ Cambodian Classic Match បឹងកេត និង ភ្នំពេញក្រោន ដែលប្រកួតនៅម៉ោង ៦:០០ នាទីល្ងាច។

គួរឱ្យដឹងផងដែរថា ឆ្លងកាត់ជុំទី១ កន្លងទៅព្រះខ័នរាជស្វាយរៀង មិនទាន់ស្គាល់ថាចាញ់និងស្មើរនោះទេ មាន២៧ពិន្ទុពេញ ឈរកំពូលតារាង តាមពីក្រោយដោយ ភ្នំពេញក្រោន និង វិសាខា ៕

សូមចូលរួមគាំទ្រកីឡាបាល់ទាត់ជាតិយើង ក៏ដូចជាក្លិបបាល់ទាត់នៅកម្ពុជាទាំងអស់គ្នា។