ភ្នំពេញក្រោនត្រូវចេញទៅបន្ដភារកិច្ច AFC CUP នៅរសៀលថ្ងៃនេះ
ក្រុមភ្នំពេញក្រោនត្រូវចេញទៅបន្ដភារកិច្ច AFC CUP នៅប្រទេសអូស្រ្ដាលីបន្ថែមទៀតក្រោយការប្រកួត Cambodian Classic Match នៃខេមបូឌានព្រីមៀរលីគសប្ដាហ៍ទី១០ ជាមួយបឹងកេត ចប់ដោយលទ្ធផល ៥ទល់៥ ក្នុងពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

ភ្នំពេញក្រោនត្រូវទៅជួបក្រុមអូស្ដ្រាលី MACATHUR FC សម្រាប់ជើងទី២ ក្នុងជំនួបទី៤នៃការប្រកួតពាន AFC Cup 2023/24 (Group Stage) នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ នៅកីឡដ្ឋានCAMPBELLTOWN SPORTS STADIUM ទីក្រុង SYDNEY ប្រទេសអូស្ដ្រាលី វេលាម៉ោង ៣:០០ នាទីរសៀល ( ម៉ោងកម្ពុជា) ។

ដែលពួកគេនឹងត្រូវធ្វើចេញដំណើរពី កម្ពុជានៅម៉ោង ១ រសៀលថ្ងៃនេះ។

គួរឱ្យដឹងផងដែរថាក្រុមភ្នំពេញក្រោនកំពុងកាន់កាប់កំពូលតារាងក្នុងពូល F មាន៩ពិន្ទុពេញ ទាត់បញ្ចូលគេ១០គ្រាប់ និងមិនទាន់មានក្រុមណាមួយអាចទាត់បញ្ចូលទីវិញឡើយ ចំណែកឯក្រុម MACATHUR FC ឈរលេខ២ មាន ៦ពិន្ទុ ទាត់បញ្ចូលទីគេ ១១គ្រាប់ និងគេទាត់បញ្ចូលទី៥គ្រាប់។
 (2).png)

