Cambodian Premier League នឹងចាប់ផ្តើមបើកទីផ្សារដោះដូរកីឡាករជុំទី២ជាផ្លូវការនៅថ្ងៃនេះហើយ
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ បានបញ្ចប់ជុំទី១រួចរាល់ហើយកាលពីសប្ដាហ៍ទី៩កន្លងទៅ និងបានចាប់ផ្ដើមជុំទី២បន្ដតែម្ដង។

Cambodian Premier League បានចេញកាលបរិច្ឆេទនៃការផ្ទេរកីឡាករជាតិ និងកីឡាករអន្តរជាតិ លើកទី២ (Transfer Window 2) តាមប្រព័ន្ធអនឡាញ (FIFA TMS and FIFA CONNECT) ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣ ហើយបិទទៅវិញថ្ងៃទី១១ ខែធ្នូ ២០២៣ ដោយក្នុងនោះក្លិបជាសមាជិកអាចបន្ថែមកីឡាករក្នុងក្រុមខ្លួនបាន៖ កីឡាករជាតិ (FFC) ៦រូប និងកីឡាករអន្តរជាតិ (FIFA) ៣រូប។

គួរឱ្យដឹងផងដែរថា ឆ្លងកាត់១០សប្ដាហ៍ កន្លងទៅព្រះខ័នរាជស្វាយរៀង មិនទាន់ស្គាល់ថាចាញ់និងស្មើរនោះទេ មាន៣០ពិន្ទុពេញ ឈរកំពូលតារាង តាមពីក្រោយដោយ ភ្នំពេញក្រោន មាន ២២ពិន្ទុ និង វិសាខា មាន២១ ពិន្ទុ ៕


