ណាហ្គាវើលដ៍ បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ព្រះខ័នរាជស្វាយរៀង ខណៈ អាយអេសអាយដង្កោសែនជ័យ បឹងកេត បានត្រឹមស្មើរ
ក្លិបបាល់ទាត់ណាហ្គាវើលដ៍ជាក្រុមតែមួយគត់ដែលអាចបញ្ចប់កំណត់ត្រាមិនចាញ់សោះរបស់ព្រះខ័នរាជស្វាយរៀង ដោយយកឈ្នះ ១ទល់០ លើទឹកដីខេត្តកំពង់ស្ពឺ រកបានដោយកីឡាករ ឡេង មករា នៅនាទី៦ ។
ខណៈ អាយអេសអាយដង្កោសែនជ័យ ធ្វើបានល្អនៅក្នុងទឹកដីរបស់ខ្លួន ដោយបានតាមស្មើរវិសាខា ១ទល់១ ដោយ១គ្រាប់របស់វិសាខារកបាននៅនាទីទី៤៧ និង ១គ្រាប់របស់អាយអេសអាយ រកបានដោយកីឡាករ NDONGO LOUIS WILLY នៅនាទីទី៧៥ ធ្វើឱ្យក្រុមទាំងបានត្រឹមចែកគ្នាម្នាក់១ពិន្ទុ ចំណែកឯក្រុមបឹងកេតវិញហាក់ធ្វើមិនបានល្អប៉ុន្មានចុងក្រោយនេះ ដោយប្រកួតចុងក្រោយនេះបានត្រឹមស្មើរ ព្រៃវែង អេហ្វស៊ី ដោយលទ្ធផល ២ទល់២។

សូមបញ្ជាក់ឱ្យដឹងផងដែរថា ល្ងាចថ្ងៃច័ន្ទនេះក៏មាន១ប្រកួតផងដែរ ដោយក្រុមកងយោធពលខេមរភូមិន្ទ ត្រូវទទួលក្រុមខ្លាំងភ្នំពេញក្រោន វេលាម៉ោង ៦:០០ នាទីល្ងាច៕


