ព្រះខ័នរាជស្វាយរៀង ដាច់ភ្នំពេញក្រោន ៥ពិន្ទុរក្សាដំណែងកំពូលតារាង

Admin
05 Dec 2023 10:19
574

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី១២​ បានបញ្ចប់ហើយកាលពីយប់មិញនេះ ជាការប្រកួតរវាង យោធពលខេមរភូមិន្ទ និងភ្នំពេញក្រោន ។

ក្រោយបញ្ចប់ការប្រកួតចំនួន៥គូយើងឃើញថា ក្លិបបាល់ទាត់ដែលដឹកនាំរបស់លោក Pep Muñoz ព្រះខ័នរាជស្វាយរៀង នៅតែរក្សាដំណែងកំពូលតារាង មាន​ ៣១ពិន្ទុ ទោះបីបរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ណាហ្គាវើលដ៍ ១ទល់០ កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅក៏ដោយ តាមពីក្រោយដោយ ភ្នំពេញក្រោនមាន ២៦ពិន្ទុ លេខ៣ វិសាខា មាន២៣ពិន្ទុ និងលេខ៤ អាយអេសអាយដង្កោសែនជ័យ មាន ១៧ពិន្ទុ។

សូមបញ្ជាក់ឱ្យដឹងផងដែរការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ មាន ​១០​ក្រុម​ ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ៕