CPL សម្របសម្រួលឱ្យភ្នំពេញក្រោនប្ដូរមកលេងថ្ងៃសុក្រវិញ ដើម្បីត្រៀមខ្លួនសម្រាប់ AFC CUP នៅមីយ៉ាន់ម៉ា
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានស្នើរសុំធ្វើការផ្លាស់ប្ដូរកាលវិភាគប្រកួតមកលេងថ្ងៃសុក្រវិញ ដើម្បីឱ្យក្រុមមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ជួបក្រុម សាន យូណាយធីត នៃការប្រកួត AFC Cup 2023/24 Group Stage នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដែលជាប្រកួតចុងក្រោយក្នុងពូល F ផងដែរ។

ភ្នំពេញក្រោនបានឆ្លងកាត់ការប្រកួត៥ដង ឈ្នះ៤ និង ចាញ់១ដង មាន១២ ពិន្ទុ ស្ថិតនៅលេខ២ក្នុងពូល F ចំណែកឯ សាន យូណាយធីត របស់ម៉យ៉ាន់ម៉ា ស្ថិតនៅបាតតារាងមានត្រឹម ១ពិន្ទុ ប៉ុណ្ណោះ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា ភ្នំពេញក្រោន របស់កម្ពុជាកំពុងស្ថិតនៅលេខ២ល្អ ក្នុងតំបន់ Asian Zoneមានឱកាសឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តសាស្រ្ដបាល់ទាត់កម្ពុជា៕


