មកដឹងពីប្រាក់រង្វាន់ការប្រកួត e-Cambodian Premier League 2023/24
ការប្រកួត e-Cambodian Premier League បានបញ្ចប់សប្ដាហ៍ទី១៣ នៃជុំទី២ ហើយកាលពីថ្ងៃសុក្រកន្លងទៅ។

ថ្ងៃនេះក្រុមការងារខេមបូឌានព្រីមៀរលីគ សូមជម្រាបជូននូវប្រាក់រង្វាន់ e-Cambodian Premier League 2023/24 រួមមាន៖
១. ជើងឯក ទទួលបាន ពាន១ និង មេដាយមាស១ ម៉ូតូ Suzuki ១គ្រឿង និង ទឹកប្រាក់ ២.០០០.០០០ រៀល
២. ជើងឯករង ទទួលបាន មេដាយប្រាក់១ ទូរទស្សន៍ PANASONIC 50” ១គ្រឿង និង ទឹកប្រាក់ ១.២០០.០០០ រៀល
៣. លេខ៣ ទទួលបាន មេដាយសំរិទ្ធ១ ម៉ាស៊ីន Microware ១គ្រឿង និង ទឹកប្រាក់ ៨០០.០០០ រៀល
៤. លេខ៤ ទទួលបាន ម៉ាស៊ីន Microware ១គ្រឿង និង ទឹកប្រាក់ ៤០០.០០០ រៀល
៥. លេខ៥ ដល់ លេខ១០ ទទួលបានទឹកប្រាក់លើកទឹកចិត្តម្នាក់ ៤០០.០០០ រៀល
៦. ចំណែកកីឡករដែលរកគ្រាប់បានច្រើនជាងគេ នឹងទទួលបានបាល់ Original Molten ១គ្រាប់ ដែលមានតម្លៃស្មើរនឹង ១៥០$ ។

គួរបញ្ជាក់ឱ្យដឹងផងដែរថាសម្រាប់រូមមន្ដការប្រកួត e-Cambodian Premier League 2023/24 គឺយើងយក Top6 ពីការប្រកួតសន្សំពិន្ទុចំនួន ២ជុំ ដើម្បីមកលេង Grand Final ដោយលេខ ១ និង ២ រង់ចាំវគ្គ Semi-Final ចំណែកឯលេខ ៣ដល់៦ ត្រូវចាប់ឆ្នោតរកគូប្រកួត រកអ្នកឈ្នះ២ក្រុមឡើងទៅលេងវគ្គ Semi-Final និងចំពោះលក្ខខណ្ឌលេងវិញគឺ Best Of 3 ក្នុងមួយគូ៕


