ភ្នំពេញក្រោនហោះទៅមីយ៉ាន់ម៉ាថ្ងៃនេះដើម្បីជួប Shan United

Admin
12 Dec 2023 11:04
957

ភ្នំពេញក្រោនបានហោះទៅកាន់ប្រទេសមីយ៉ាន់ម៉ាហើយនាពេលនេះ ដើម្បីត្រៀមជួប សាន យូណាយធីត នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដែលជាការប្រកួតចុងក្រោយក្នុងពូល F នៃការប្រកួត AFC Cup 2023/24 Group Stage ។

ឆ្លងកាត់៥ប្រកួតកន្លងទៅរបស់ភ្នំពេញក្រោនចាញ់តែមួយលើកប៉ុណ្ណោះ និង ឈ្នះ៤ ដង មាន១២ពិន្ទុ ឈរនៅលេខ២ ក្នុងពូល ខណៈដែលក្រុមម៉ាកាធើ របស់អូស្ដ្រាលី កំពុងកាន់កាប់កំពូលតារាង ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា ភ្នំពេញក្រោន របស់កម្ពុជាកំពុងស្ថិតនៅលេខ២ល្អ ក្នុងតំបន់ Asian Zoneត្រូការតែស្មើរប៉ុណ្ណោះ ដើម្បីមានឱកាសឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តសាស្រ្ដបាល់ទាត់កម្ពុជា៕