CPL សប្ដាហ៍ទី១៣ សុតបញ្ចូលទីគ្នា ១៥គ្រាប់ ខណៈគិរីវង់សុខសែនជ័យ រកបានគ្រាប់លឿនជាងគេ
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី១៣ បានបញ្ចប់រួចរាល់កាលពីថ្ងៃអាទិត្យកន្លងទៅ មានការសុតបញ្ចូលទីគ្នាទៅមកសរុប១៥គ្រាប់ រួមមានការប្រកួតរវាងភ្នំពេញក្រោន ១ទល់១ ណាហ្គាវើលដ៍មាន ២គ្រាប់ ព្រះខ័នរាជស្វាយរៀង ១ទល់២ អាយអេសអាយដង្កោសែនជ័យ មាន ៣គ្រាប់ ព្រៃវែង ២ទល់២ គិរីវង់សុខសែនជ័យ មាន៤គ្រាប់ វិសាខា ២ទល់០ បឹង មាន២គ្រាប់ និងកងយោធពលខេមរភូមិន្ទ ៣ទល់១ អង្គរថាយហ្គឺរ មាន ៤គ្រាប់ ។

ខណៈដែលក្លិបបាល់គិរីវង់សុខសែនជ័យជាក្លិបដែលរកបានគ្រាប់បាល់បានលឿនជាងគេ គឺត្រឹមនាទីទី១ ប៉ុណ្ណោះ ដោយរកបានដោយកីឡាករ GOSTAVO CONCEICAO MOTA ។

គួរឱ្យដឹងផងដែរថាឆ្លងកាត់ការប្រកួតគ្នា១៣សប្ដាហ៍កន្លងទៅ ក្លិបព្រះខ័នរាជស្វាយរៀង នៅតែរក្សាកំពូលតារាង មាន ៣១ពិន្ទុ តាមពីក្រោយដោយ ភ្នំពេញក្រោន មាន ២៧ លេខ៣ វិសាខា មាន ២៦ពិន្ទុ និងលេខ៤ គឺអាយអេសអាយ ដង្កោសែនជ័យ មាន ២០ពិន្ទុ៕


