ភ្នំពេញក្រោនឡើងទៅវគ្គ Zonal semi-finals Asian Zone ជាប្រវត្តិសាស្រ្ដកម្ពុជា

Admin
15 Dec 2023 11:33
736

ភ្នំពេញក្រោនបានបញ្ចប់ការប្រកួតចុងក្រោយក្នុងពូល F នៃការប្រកួត AFC Cup 2023/24 Group Stage កាលពីយប់មិញនេះ ដោយបានចាញ់ម្ចាស់ផ្ទះ សាន យូណាយធីត ដោយលទ្ធផល ២ទល់១ ក្នុងពហុកីឡដ្ឋានជាតិ Thuwunna Stadium របស់មីយ៉ាន់ម៉ា ។

ទោះជាចាញ់ការប្រកួតពិតមែនតែភ្នំពេញក្រោនក៏មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ឆ្លងផុតពូលជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់កម្ពុជា ដោយឆ្លងកាត់៦ប្រកួត ចាញ់២ និង ឈ្នះ៤ ដង មាន១២ពិន្ទុ ឈរនៅលេខ២ ក្នុងពូល ខណៈដែលក្រុមម៉ាកាធើ របស់អូស្ដ្រាលី ឈរកំពូលតារាងមាន ១៥ពិន្ទុ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា ភ្នំពេញក្រោន របស់កម្ពុជាឡើងទៅវគ្គ Zonal semi-finals Asian Zone ប្រហែលជាត្រូវជួបក្រុមខ្លាំង Central Coast Mariners របស់អូស្ដ្រាលីនាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើទឹកដីអូស្រ្តាលី ៕