៤ ប្រកួតម្ចាស់ផ្ទះចាញ់ទាំងអស់ តើភ្នំពេញក្រោន ស្ដារមុខមាត់ម្ចាស់ផ្ទះក្នុងប្រកួតយប់នេះដែររឺទេ?

Admin
18 Dec 2023 10:03
1437

ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី១៤ បានបញ្ចប់៤ប្រកួតរួចរាល់ហើយកាលពីម្សិលមិញនេះ ហើយថ្ងៃច័ន្ទនេះក៏មាន១ប្រកួតផងដែរជាការប៉ះគ្នារវាងម្ចាស់ផ្ទះភ្នំពេញក្រោយ បើកទ្វារទទួលក្រុមវិសាខា ក្រោយពីភ្នំពេញក្រោនវិលត្រឡប់ពីការប្រកួត AFC CUP 2023/24 Group Stage ។

លទ្ធផល៤ប្រកួតកន្លងទៅគឺម្ចាស់ផ្ទះចាញ់ទាំងអស់ដោយ អង្គរថាយហ្គឺរ 1-7 ព្រះខ័នរាជស្វាយរៀង កងយោធពលខេមរភូមិន្ទ 2-4 ព្រៃវែង គិរីវង់សុខសែនជ័យ 0-6 បឹងកេត និង ណាហ្គាវើលដ៍ 2-3 អាយអេសអាយដង្កោសែនជ័យ។

សូមជម្រាបឱ្យដឹងផងដែរថាភ្នំពេញក្រោន នឹងត្រូវប្រកួតបង្គ្រប់សប្ដាហ៍ទី១៤ ជាមួយនឹងវិសាខា នាល្ងាចនេះ វេលម៉ោង ៦:០០ នាទីល្ងាច នាកីឡដ្ឋាន Smart RSN ។ តើភ្នំពេញក្រោនអាចកែប្រែស្ថានភាពម្ចាស់ផ្ទះបានឬយ៉ាង ?