តំបន់ TOP4 កាន់តែមានការប្រកួតប្រជែងខ្លាំងគិតត្រឹមសប្តាហ៍ទី១៦
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគរដូវកាល២០២៣/២៤ សប្ដាហ៍ទី១៦ បានបញ្ចប់កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ។

ក្នុងនោះក្រុមតំបន់ TOP4 ព្រះខ័នរាជស្វារៀង ភ្នំពេញក្រោន សុតទទួលបានជ័យជម្នះលើគូប្រកួតរៀងៗខ្លួន និងអាយអេសអាយដង្កោសែនជ័យបានត្រឹមស្មើរគិរីវង់សុខសែនជ័យ ចំណែកឯ វិសាខា ទទួលបរាជ័យក្រោមថ្វីជើងរបស់កងយោធពលខេមរភូមិន្ទ។

ក្រោយបញ្ចប់ការប្រកួត ព្រះខ័នរាជស្វាយរៀង នៅតែរក្សាដំណែងកំពូលតារាងមាន ៤០ពិន្ទុ លេខ២ភ្នំពេញក្រោន មាន៣៦ពិន្ទុ លេខ៣ វិសាខា មាន២៦ ពិន្ទុ និងលេខ៤ អាយអេសអាយដង្កោសែនជ័យ មាន ២៤ពិន្ទុ៕


