កងយោធពលខេមរភូមិន្ទទទួលភ្ញៀវណាហ្គាវើលដ៍ ម៉ោង ៦:០០ល្ងាចនេះ
ការប្រកួតសប្ដាហ៍ទី១៧ នៃ Cambodian Premier League ថ្ងៃនេះមាន១ប្រកួតផងដែលជាជំនួបរវាង កងយោធពលខេមរភូមិន្ទ ជាមួយ ណាហ្គាវើលដ៍ វេលាម៉ោង ៦:០០ នាទីល្ងាច នាកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ។

គួររំលឹកឱ្យដឹងផងដែរថាកាលពីជើងទី១កន្លងទៅ ណាហ្គាវើលដ៍ បានយកឈ្នះ កងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ២ទល់១ នាកីឡដ្ឋាន ខេត្តកំពង់ស្ពឺ ដោយគ្រាប់បាល់របស់ណាហ្គាវើលដ៍រកបានដោយកីឡាករ សុះ ស៊ូហាណា នៅនាទីទី ២២’ និងកីឡាករ ដាវ នីម នៅនាទីទី ៩០+៦’ ចំណែកឯ១គ្រាប់របស់កងយោធពលខេមរភូមិន្ទ រកបានដោយកីឡាករ TETSUAKI MISAWA នៅនាទីទី ៦៣’ ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា ឆ្លងកាត់១៦ប្រកួតកន្លងទៅ ម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ កំពុង់ស្ថិតនៅលេខ ៦ មាន២០ពិន្ទុ និង ណាហ្គាវើលដ៍ ឈរនៅលេខ ៨ មាន១៥ពិន្ទុប៉ុណ្ណោះ ។

សូមរងចាំទស្សនាការប្រកួត ថាតើកងយោធពលខេមរភូមិន្ទអាចយកឈ្នះណាហ្គាវើលដ៍បានដែរនៅជើងទី២នេះ ?

