បឹងកេតយកឈ្នះអាយអេសអាយ ធ្វើឱ្យតំបន់ TOP4 កាន់តែប្រកួតប្រជែងគ្នាខ្លាំង!

Admin
15 Jan 2024 10:29
1348

ការប្រកួតធំប្រចាំសប្ដាហ៍ទី១៧ នៃ Cambodian Premier League បានបញ្ចប់កាលពីយប់មិញនេះដោយ បឹងកេត បានយកឈ្នះ អាយអេសអាយដង្កោសែនជ័យ ដោយលទ្ធផល ៤ទល់១ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិ (អូឡាំពិជ) ។

ក្រុមទាំង២មានការសម្រុកគ្នាទៅវិញទៅមកយ៉ាងខ្លាំងដោយបឹងកេតអាចរកគ្រាប់បាល់បានរហូតដល់៤គ្រាប់ ដែលរកបានដោយកីឡាករ  TAKAHASHI MAHIRO នាទីទី19' កីឡាករ វ៉ាន់ តៃឡាម៉ី នាទីទី45' កីឡាករ ចចន្ថា ចន្ទាកានាទីទី63' និង១គ្រាប់ចុងក្រោយរកបានដោយកីឡាករ ចាន់ វឌ្ឃនាកា នាទទី 88' ចំណែកឯមួយគ្រាប់របស់អាយអេសអាយដង្កោសែនជ័យ រកបានដោយកីឡាករ វ័យក្មេង អ៊ុន សុទ្ធរិទ្ធ នាទីទី 49'។

ក្រោពីបញ្ចប់ការប្រកួតបឹងកេតបានឡើងមកកាន់ TOP4 វិញក្រោយ ខណៈអាយអេសអាយដង្កោសែនជ័យធ្លាក់ទៅលេខ៥ វិញ ដោយក្រុមទាំង២មាន២៤ពិន្ទុស្មើរគ្នា តែបឹងកេតឈ្នះគ្រាប់បានចំណេញ៕