កំពូលតារាងកាន់តានតឹង ក្រោយពីព្រះខ័នរាជស្មើរ ខណៈដែលភ្នំពេញក្រោនបន្ដឈ្នះ
ការប្រកួតចុងក្រោយនៃជុំទី២ Cambodian Premier League ត្រូវនឹងសប្ដាហ៍ទី១៨ បានបញ្ចប់រួចរាល់កាលពីរាត្រីថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ ហើយ មានការសុតបញ្ចូលទីគ្នាទៅមកយ៉ាងជក់ចិត្តមែនទែន ។

សម្រាប់លទ្ធផលគូធំប្រចាំសប្ដាហ៍ព្រះខ័នរាជស្វាយរៀងជាមួយបឹងកេត បានត្រឹមលទ្ធផលស្មើរគ្នា ៣ទល់៣ ធ្វើឱ្យភ្នំពេញក្រោនមានឱកាសប្រជែងយកកំពូលតារាងនៅសប្ដាហ៍ទី១៩ខាងមុខនេះ ដោយពួកគេបានយកឈ្នះ គិរីវង់សុខសែនជ័យ ៤ទល់១ នៅសប្ដាហ៍ទី១៨ មាន៤២ពិន្ទុ ចាញ់ព្រះខ័នរាជស្វាយរៀង តែ២ពិន្ទុ ប៉ុណ្ណោះ។

ការប្រកួតជុំទី៣នេះកាន់តែស្វិតស្វាញដើម្បីប្រជែងយកកំពូលតារាងរវាង ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ ដោយ ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរទៅជួបជាមួយ កងយោធពលខេមរភូមិន្ទ លើទឹកដីស្ដាតចាស់ វេលាម៉ោង ៦:០០នាទីល្ងាច និង ភ្នំពេញក្រោនត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមបឹងកេត លើទឹកដី Smart R.S.N វេលាម៉ោង ៦:០០ នាទីល្ងាចដូចគ្នា៕


